04/04/22 01:58 AM
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ ដល់មន្ត្រីក្រោមឱវាទ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យទាំង៣១ លោកអធិការក្រុង-ស្រុងទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង៤ផងដែរ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ផ្សព្វផ្សាយផែនការ ស្តីពីការផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ឆ្នាំ២០២២។
លោកក៏បាន អំពាវនាវដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវសហការឲ្យបានល្អ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ដំណើរការទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសទាំងឡាយ និងត្រូវមានក្រមសីលធម៌ល្អជាមួយប្រជាពលរដ្ឋ គោរពឲ្យបានវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំអង្គភាពនីមួយៗត្រូវ ត្រៀមកម្លាំង សម្ភារ មធ្យោបាយ អាវុធ ស្បៀង និងត្រូវចាត់កម្លាំងប្រចាំការយាម២៤ម៉ោងលើ២៤ម៉ោង មានទាំងកម្លាំងអន្តរាគមន៍ កម្លាំងចេញល្បាត ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ សិករងខេត្ត អាជ្ញាធរដែនដី ដើម្បីធានាបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវត្ថិភាពសង្គមនិងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឲ្យបានសកម្មផុសផុលនិងយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់នូវមុខសញ្ញា្រប់ប្រភេទ។
ទាក់ទិននឹងដំណើរការ ឃោសនានិង បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ កងកម្លាំងនរបាលដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពជូនគ្រប់គណប្សនយោបាយដែលឈរឈ្មោះបោះឆ្នោតនិងឃោសនាបោះឆ្នោតនិងការពារការិយា ល័យបោះឆ្នោតទាំអស់ ត្រូវយកចិត្តទុកលើតួនាទីភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ គ្មានអំពើហឹង្សា មានតម្លាភាពនិងគ្មានការគម្រាមកំហែង ។ក្នុ ង នោះក៏ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ សុភាពរាបសា ទន់ភ្លន់តែម៉ឺងម៉ាត់ គោរពច្បាប់ និងគោរពគោលការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ ណុប-រក្សា




