04/04/22 02:04 AM
បន្ទាយមានជ័យ៖ ដើម្បីចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យដែលតែងតែកើតឡើងបង្កឲ្យមហន្តរាយផ្ទះសំបែង ទ្រព្យសម្បត្តិនោះ ទៀតដោយមានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងារនគរបាល ខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ និងលោកវរសេនីយ៍ឯក ពិន សេរី នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ វឹក វើន នាយរងារិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានដឹកនាំកម្លាំងជំនាញចំនួន០៣នាក់ ចុះបង្ហាត់បង្រៀន ពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់និស្សិតសាលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់លោកគ្រូ អ្នកគ្រូ និងនិស្សិត សាកលវិទ្យាល័យ បៀលប្រាយ ដែលមានអ្នកចូលរួមចំនួន១១០នាក់ ស្រីចំនួន ៦៥នាក់។
លោកវរសេនីយ៍ទោ វឹក វើន បានឲ្យដឹងថា៖បញ្ហាគ្រោះអគ្គិភ័យនេះ ជាគ្រោះមហន្តារយមួយដ៏ធំ ដែលច្រើនកើតឡើងញឹកញាប់ដោយការឆ្វេសប្រហែសរបស់មនុស្ស ។ ដើម្បីឲ្យមានការយល់ដឹងទាំងអស់គ្នា និងចូលរួមទប់ស្កាត់នោះ ការិយាល័យជំនាញដោយមានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងារនគរបាល ខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ និងលោកវរសេនីយ៍ឯក ពិន សេរី នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យ បានចាត់ឲ្យលោកដឹកនាំកម្លាំងនគរបាលជំនាញចំនួន០៣រូបជាគ្រូបង្គោល ចុះបង្រៀនពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់កម្មកររោងចក្រ និងគ្រឹះស្ថានឯកជន ជាក់សតែងនាថ្ងៃនេះ ក្រុមការងារបានចុះបង្រៀនដល់សាកលវិទ្យាល័យ បៀលប្រាយ ។
លោកនាយរងការិយាល័យបានបញ្ជាក់ថា៖ខ្លឹមសារនៃមេរៀនគឺ ១/ ទ្រឹស្តីទូទៅអំពី អគ្គិភ័យ។ ២/ អំពីរបៀបប្រើប្រាស់ពិនិត្យមើលគុណភាព និងរក្សាទុកបំពង់ពន្លត់អគ្គិភ័យ។ ៣/ អំពីរបៀបជម្លៀសខ្លួន និងសង្រ្គោះជនរងគ្រោះចេញពីកន្លែងកើតហេតុ។ ៤/ អំពីប្រកាសលេខ២៦៤៤ប្រក ស្តីពីការបង្កើតនិងការគ្រប់គ្រងក្រុមពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមពន្លត់អគ្គិភ័យស័្មគ្រចិត្ត។
ជាមួយគ្នានោះដែរ លោកគ្រូកុល សុវណ្ណវឌ្ឍនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ ដែលបានឆ្លៀតពេលវេលា ចុះមកបង្ហាត់បង្រៀនពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់និស្សិតនៃសាលវិទ្យាល័យបៀលប្រាយនាពេលនេះ ដើម្បីបានយល់ដឹងពីវិធានការទាំងឡាយដែលត្រូវមានការប្រុងប្រយ័ត្ន ។ជាមួយគ្នានោះ លោកគ្រូ កុល សុវណ្ណវឌ្ឍនា ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវត្រងស្តាប់ការធ្វើបទបង្ហាញនិងក្រេបយកនូវចំណេះដឹងទាំងឡាយ ដើម្បីអនុវត្តនិងផ្សព្វផ្សាយឲ្យបានទូលាយដល់បងប្អូនបានយលដឹងទាំងអស់គ្នាផងដែរ។បន្ទាប់ក្រុមការងារបានដឹកនាំនិស្សិតទាំងអស់មើលពីរបៀបអនុវត្តជាក់ស្តែងផងដេរ៕ ណុប-រក្សា




