05/04/22 02:56 AM
ដោយ៖សារ៉ន276
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខេមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖
* នៅថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកំរិតពីខ្សាយទៅមធ្យម។
* នៅថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
-ស្ថានភាពបែបនេះនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី៣៣-៣៦ °C
-ស្ថានភាពបែបនេះនៅថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
-ស្ថានភាពបែបនេះនៅថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតខ្សោយ ទៅមធ្យម ជាអន្លើ៕

