ចុងសប្ដាហ៍ទី១ ខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ២១ម៉ឺននាក់


ត្រលប់ក្រោយ

05/04/22 04:04 AM

ចំនួនទស្សនា៖

386

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖SR276


ភ្នំពេញ៖ នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវសរុបមានចំនួន ២១២,៨៣៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៩,១១៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៣,៧២៣ នាក់។ នេះបើតាមការឱ្យពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៤ ខែមេសានេះ។


ឯកឧត្តមបានបន្តថា ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានសន្ទុះកើនឡើងវិញបន្តិច បន្ទាប់ពីមានការថមថយនា២សប្តាហ៍ចុងក្រោយនេះ ដែលជះឥទ្ធិពល ពីការកើនឡើងតំលៃប្រេងសាំង។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ៣,១% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ទន្ទឹមនឹងនេះនាចុងសប្តាហ៍នេះ ពិសេសថ្ងៃអាទិត្យនេះមានប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានចេញធ្វើដំណើរទៅស្រុកកំណើត ដើម្បីធ្វើពិធីសែនឆេងម៉េង ដែលបានចរាចរណ៍នាតាមដង ផ្លូវជាតិមួយចំនួនមានការកកកុញតាំងពីព្រឹកព្រលឹម។


គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖


* ខេត្តព្រះសីហនុ ៣១,៧២៣នាក់


* រាជធានីភ្នំពេញ ២៧,៨៥០នាក់


* ខេត្តកំពត ២៥,៥៦៤នាក់


* ខេត្តបាត់ដំបង ២៣,២១៧នាក់


* ខេត្តសៀមរាប ២១,៦១៥នាក់


* ខេត្តកែប ១៦,៣៨២ នាក់


* ខេត្តពោធិ៍សាត់ ១២,៩៦៨នាក់


បន្ថែមពីនេះលោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍ ក៏បានដាក់ចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍ ឲ្យខិតខំសហការជាមួយរដ្ឋបាលរាជធានីខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះផងដែរ៕



dd
Bottom Ad