05/04/22 06:21 AM
សាខា កក្រក ខេត្តស្ទឹងត្រែង ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា បានជំរុញឲ្យក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ បន្តចុះផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ-១៩ ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នៅក្នុងការចុះផ្សព្វផ្សាយនោះដែលក្រុមប្រតិបត្តិបានចុះតាមខ្នងផ្ទះចំនួនប្រមាណ ៤៩ខ្នងផ្ទះ ប្រជាពលរដ្ឋចំនួន១៤៧នាក់ ស្រី៧៨នាក់ ចែកប័ណ្ណប្រកាសប្រភេទសន្លឹកបត់ ចំនួន៤៥សន្លឹក បិទPoster ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ចំនួន២៥សន្លឹក និងបានចែកសាប៊ូ Protex របស់សាខាជូនដល់ប្រជាពលរដ្ឋចំនួន ៥០ដុំ និងជែលលាងដៃចំនួន៣២ដប ព្រមទាំងចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូចំនួន៥៤សន្លឹក និងប័ណ្ណប្រកាសស្តីពីវីធីការពារ កាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ចំនួន៣០សន្លឹក និងខិតបណ្ណការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាពចំនួន៦៥សន្លឹក។
ក្នុងឱកាសនោះដែល ក្រុមប្រតិបត្តិសាខា ក្រើនរំលឹកឲ្យប្រជាពលរដ្ឋសម្អាតបរិវេណផ្ទះឲ្យបានស្អាត និងមានអនាម័យហូបស្អាត ផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ ហើយសូមអោយប្រជាប្រពលរដ្ឋគោរពច្បាប់ចរាចរណ៍អោយបានខ្ចាប់ខ្ជូន និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ដោយការកាត់បន្ថយការជួបជុំគ្នា ហើយពាក់ម៉ាស លាងដៃនិងសាប៊ូ និងស្មារតីប្រុងប្រត្ន័យជានិច្ច ដោយការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី។






