ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា​ ដែលចាកចេញពីគណបក្សផ្សេង​ មករួមរស់ក្រោមដំបូលសន្តិភាព​ របស់គណបក្សប្រជាជនកម្ពុជា​ សរុបចំនួន​ ៤០៨នាក់


ត្រលប់ក្រោយ

05/04/22 08:06 AM

ចំនួនទស្សនា៖

455

ប្រភព៖

ភ្នំពេញ

ដោយ៖SR276


ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ស ថេត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៤០៨ នាក់ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


បន្ទាប់ពីក្រុមការងារគណបក្សសង្កាត់ បានឡើងអានសេចក្តីសម្រេចបញ្ចូលសមាជិកបក្ស តំណាងសមាជិកថ្មីចំនួន ០៣ នាក់ លើ ៤០៨ នាក់ បានធ្វើការប្តេជ្ញាចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណ្ណត្តិខាងមុខ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង។


ឯកឧត្តមប្រធានក្រុមការងារ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៤០៨ នាក់ ទើបបញ្ចូលថ្មី ដែលសម្រេចចិត្តដ៏ត្រឹមត្រូវសុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមប្រធានក្រុមការងារ បានបន្តទៀតថា៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងដឹកនាំប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។


គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ តែងតែនៅរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ជាក់ស្តែងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។


ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅអណតិបន្តបន្ទាប់ ដើម្បីគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតទៅទៀត និងបន្តដឹកនាំប្រទេសជាតិមាតុភូមិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមទៀត ៕



dd
Bottom Ad