ស្ត្រី០១នាក់ស្លាប់និងមនុស្សប្រុស ស្រី០៦នាក់ទៀតរងរបួសធ្ងន់ ស្រាល ដោយរថយន្ត ០១គ្រឿងក្រឡាប់ ដោយ​អ្នកបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចំណុចផ្លូវកោង


ត្រលប់ក្រោយ

06/04/22 06:16 AM

ចំនួនទស្សនា៖

716

ប្រភព៖

បន្ទាយមានជ័យ

សម្រួលផ្សាយ៖សារ៉ន276


បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មានមនុស្ស០១នាក់បានបាត់បង់ជីវិតនិង០៤នាក់រងរបួសធ្ងន់ ០២នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្ដោយខ្លួនឯង។ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០២និង២៥នាទីរសៀលថ្ងៃទី០៥ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។


លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ស្ត្រីដែលស្លាប់បាត់បង់ជីវិតឈ្មោះ កាំង លីឃីម ភេទស្រី អាយុ៣៧ ឆ្នាំរស់នៅភូមិ បាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរនៅភូមិជាមួយគ្នារបួសធ្ងន់ ស្រាល ០៦នាក់ ក្នុងនោះអ្នកបើកបរជាប្តីរបួសស្រាល។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖នៅមុនពេលកើតហេតុមានរថយន្ត០១ គ្រឿងម៉ាកហាយឡិនដឺ ពណ៌ឈាមជ្រូកពាក់ស្លាក លេខភ្នំពេញ 2AI-5815 បើកបរដោយឈ្មោះ ឈៀង សុភារ៉ាត់ ភេទប្រុស អាយុ47ឆ្នាំ(ជាប្តី) និងប្រពន្ធរួមដំណើរឈ្មោះ កាំង លីឃីម(ស្លាប់) បានធ្វើដំណើរពីមកពីសែនឆេងម៉េងនៅខេត្តបាត់ដំបង ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងបានជ្រុលទៅបុកស្លាកសញ្ញាបង្គោលចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរ៉េចង្កូតមកស្តាំដៃក្រឡាប់តែម្តងកៀបស្ត្រីជាប្រពន្ធជាប់នឹងរថយន្តស្លាប់ចំណែកអ្នករួមដំណើរប្រុស ស្រី០៦នាក់ទៀត របួសធ្ងន់០៤នាក់និងស្រាល០២នាក់ ក្នុងនោះអ្នកបើកបរ០១នាក់។


លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់ថា៖មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ អ្នកបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចំណុចផ្លូវកោង សង្ស័យងងុយដេកនិងស្រវឹង ៕



dd
Bottom Ad