07/04/22 03:29 AM
បន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីក្រមសីលធម៌ ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក យ៉ង់ សក្តិ ប្រធានលេខាធិការគណៈកម្មាធិការរៀបចំបោះឆ្នោតខេត្តបន្ទាយមានជ័យ និងសិក្ខាកាមជាគ្រូបង្គោលមកពីការិយាល័យជំនាញ អធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ វរសេនាតូចការពារព្រំដែនគោកទាំង០៤ សរុបចំនួន៦០នាក់ ក្នុងនោះស្រី០៥នាក់ ។
លោកផាត ផល្លី បានលើកឡើងថា៖ នៅទូទាំងខេត្តបន្ទាយមានជ័យ ការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ មានការិយាល័យបោះឆ្នោត ចំនួន១,១១៤ ការិយាល័យ លើ៥៦០មណ្ឌល ក្នុងនោះមានមណ្ឌល០១ការិយាល័យ មណ្ឌល់០២ការិយាល័យ រហូតដល់មណ្ឌល១៨ការិយាល័យ ដោយប្រើប្រាស់កម្លាំងសរុបចំនួន១,៦១៦នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន១, ៥២៩នាក់ កម្លាំងប្រជាការពារចំនួន៨៧នាក់ ។ជាមួយនោះបានបណ្តុះបណ្តាលរួចនៅឆ្នាំ២០១៨ ចំនួន១,១០៥នាក់ មិនទាន់បានបណ្តុះបណ្តាលចំនួន៥១១នាក់ ក្នុងនោះប្រជាការពារចំនួន៨៧នាក់ ។
លោកឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ថា៖ដើម្បីធានាបាននូវសមត្ថភាពនិងក្រមសីលធម៌សមរាប់ភ្ញាក់ងារសន្តិសុខបោះឆ្នោត ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោល បន្ថែមទៀតចំនួន៦០នាក់ ក្នុងនោះស្រីចំនួន០៥នាក់ ដើម្បីយកចំណេះដឹងទាំងនោះទៅផ្សព្វផ្សាយប្នតដល់កម្លាំងភ្នាក់ងារសន្តិសុខបោះឆ្នោតតាមបណ្តាអង្គភាពរបស់ខ្លួន ។ជាមួយគ្នានោះលោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ការបង្ហាត់បង្ហាញរបស់លោកគ្រូ ត្រង់ណាមិនយលត្រូវហ៊ានសួរនាំ ដើម្បីយចំណេះដឹងទាំងនេះទៅបង្ហាត់បង្រៀនភ្នាក់ងារតាមអង្គភាពរបស់ខ្លួនយកទៅអនុវត្តចំទិសដៅ ។
ជាមួយគ្នានោះដែរលោក យ៉ង់ សក្តិ ប្រធានលេខាធិការណៈកម្មាធិការរៀបចំបោះឆ្នោតខេត្តបន្ទាយមានជ័យ និងជាគ្រូបង្គោល បានលើកឡើងថា៖វគ្គបណ្តុះបណ្តាល ស្រីពី្រមសីលធ៌នេះ មានគោលបំណង កំណត់វិធានការនិងគោលការណ៍សំខាន់ៗ សម្រាប់នគរបាលជាតិ ជាពិសេសភ្នាក់ងារសន្តិសុខបោះឆ្នោត អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន ចូលរួមក្នុងដំណើរការបោះឆ្នោត ។ដើម្បីធានាឲ្យដុះណើរការបោះឆ្នោត ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមេជាតិប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានកាបំភិតបំភ័យនិងគ្មានអំពើហឹង្សា។បន្ទាប់កម្មវិធីសិក្សាបានដំណើរការតាមផែនការដែលបានគ្រោងទុក៕ ណុប-រក្សា




