សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០២០-២០២៣


ត្រលប់ក្រោយ

08/04/22 04:11 AM

ចំនួនទស្សនា៖

348

ប្រភព៖

ព្រះវិហារ

ដោយ៖SR276


ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំភោជនីយដ្ឋានលីហួត ស្ថិតក្នុងសង្កាត់ កំពង់ប្រាសាទ ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០២០-២០២៣ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសិក្ខាកាមមកពី ខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ ។


មានប្រសាសន៍បើកសិក្ខាសាលានាឱកាសនោះ លោកជំទាវ កែវ ចរិយា បានឱ្យដឹងថា គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ដើម្បីពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងការ ចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពង្រឹងកាលានុវត្តភាពសម្រាប់ស្ត្រី ក្នុងការទទួលបាន សេវាហិរញ្ញវត្ថុ សេវាសង្គមនិងសេវាសាធារណៈ ព្រមទាំងជំរុញការចូលរួមរបស់ស្ត្រី ក្នុងតួនាទីធ្វើ សេចក្ដីសម្រេច រួមទាំងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីក្នុងក្របខណ្ឌថ្មី ការពង្រឹងសមត្ថភាព ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងការដំឡើងឋានៈតួនាទីនៅគ្រប់កម្រិត ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចូលរួមអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន ក្នុងការបញ្ជ្រាបយេនឌ័រនៅក្នុងដំណើរការ តាក់តែង និងអនុម័តច្បាប់គោលនយោបាយផែនការយុទ្ធសាស្ត្រនិងកម្មវិធីជាតិ។


មានមតិទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម យ៉ុង គឹម ហ៊ាន បានឱ្យដឹងថាសិក្ខាសាលា នាថ្ងៃនេះ ពិតជាមានសារសំខាន់ ពិសេសសម្រាប់ស្ដ្រីក្នុងការអភិវឌ្ឍន៍នូវសមត្ថភាពរបស់ខ្លួន ដើម្បីទទួល បាននូវតួនាទីរបស់ស្ត្រីក្នុងសង្គមទំនើបប្រកបដោយសមត្ថភាពខ្ពស់។ដូច្នេះសូមឱ្យសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ដាប់និងតាមដាននូវការពន្យល់ និងធ្វើបទ បង្ហាញរបស់គ្រូឧទ្ទេសនាមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ៕


dd
Bottom Ad