សិស្សនាយនគរបាល នាយនគរបាលរងចំនួន៨២នាក់ នៃសាលានគរបាលជាតិភូមិភាគ៤ ចុះធ្វើកម្មសិក្សាប្រតិបត្តិ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

11/04/22 02:20 AM

ចំនួនទស្សនា៖

535

ប្រភព៖

បន្ទាយមានជ័យ

សម្រួលផ្សាយ៖SR276


បន្ទាយមានជ័យ៖ សិស្សនាយនគរបាល នាយនគរបាលរងសិក្សាកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ ជំនាន់ទី១០ នៃសាលានគរបាលជាតិភូមិភាគ៤ នៃនាយកដ្ឋានបណ្តុះបណ្តាលប្រចាំខេត្តសៀមរាប ត្រូវបានចុះមកធ្វើរបាយការណ៍ស្រាវជ្រាវ (កម្មសិក្សាប្រតិបត្តិ) នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រយៈពេល០២សប្តាហ៍ ។ ពិធីប្រគល់ និងទទួលនេះបានរបា្ររព្ធធ្វើនៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។


លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានថ្លែងថា៖ ក្នុងនាមលោកជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកផ្ទាល់ សូមទទួលស្វាគមន៍គណប្រតិភូសាលានគរបាលជាតិភូមិភាគ៤ នៃនាយកដ្ឋាន បណ្តុះបណ្តាលដែលដឹនាំដោយលោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ដែលបានប្រគល់សិស្សនាយនគរបាល នាយនគរបាលរងសិក្សាកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ ជំនាន់ទី១០ ចុះធ្វើរបាយការណ៍ (កម្មសិក្សាប្រតិបត្តិ) នៅស្នងារដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល០២សប្តាហ៍ ដើម្បីឲ្យសិក្ខាកាមទាំងអស់បានស្វែងយល់ការងារ និងបទពិសោធជាក់ស្តែងអំពីតួនាទី ភារកិច្ចនគរបាល ពីរៀមច្បង ។ ហើយនឹងយកពិសោធន៍នេះទៅសរសេរជារបាយការណ៍ បញ្ចូលក្នុងកម្មវិធីសិក្សារបស់ប្អូនៗ ឲ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា នៅពេលបញ្ចប់វគ្គសិក្សានេះ។

ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ដោយមានការឯកភាពពីឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិតសភានរបាលកម្ពុជា និងប្រធាននាយកដ្ឋានបណ្តុះបណ្តាល ។ ថ្ងៃនេះលោកបានដឹកនាំប្រតិភូដើម្បីប្រគល់ សិស្សនគរបាល និងសិស្សនាយនគរបាលរង ដើម្បីឲ្យចុះធ្វើកម្មសិក្សាប្រតិបត្តិ ផ្សារភា្ជប់និងការសិក្សាអនុវត្តជាក់ស្តែង ពីទ្រឹស្តីនៅសាលាក៏ដូចជាការអនុវត្តផ្ទាល់ដូចដែលយើងធ្លាប់បានឆ្លងកាត់។


ជាមួយគ្នានោះដែរ លោកនាយកសាលាឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យឲ្យបានល្អ រក្សាឲ្យបាននូវតម្លៃរបស់កងកម្លាំងនគរបាលជាតិ ត្រូវគោរពគំនាប់ឲ្យបានត្រឹមត្រូវ និងរាល់ការអនុវត្តតួនាទី ភារកិច្ចត្រូវមានភាពស្មោះត្រង់ជាមួយមេកើយ និងមានសាម្រីភាពផ្ទៃក្នុង ។ ទន្ទឹមនោះក៏ត្រូវបន្តអនុវត្តរាល់ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អូមីក្រុង និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ អោយបានជាប់ជាប្រចាំ ៕



dd
Bottom Ad