សមិទ្ធផលនានាតំលៃសរុបជាង១៣ម៉ឺនដុល្លា នៅវត្តទក្ខិណគង្គារាម ដែលចេញជាផ្លែផ្កានេះគឺ កើតចេញពីសុខសន្តិភាព និងនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន


ត្រលប់ក្រោយ

11/04/22 02:35 AM

ចំនួនទស្សនា៖

467

ប្រភព៖

បន្ទាយមានជ័យ

សម្រួលផ្សាយ៖SR276


បន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយក្រុមការងារ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងសម្ពោធមហាកុដិដ៏ថ្មីស្រឡាង ០១ខ្នង មាន១៥បន្ទប់ រួមទាំងសមិទ្ធិផលនានានៅវត្តទក្ខិណគង្គារាម (វត្តអញ្ចាញ) នៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបផងដែរ ។


ក្នុងនាមប្រធានក្រុមការងារ នាឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន ររម្លឹកពីរបបអតីតកាលដ៏ជូរជត់ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលគ្រប់វិស័យនិងហេដ្ឋារចនាសម្ព័ន្ធសង្គមពិសេសសាលារៀន វត្តអារាមត្រូវបានបំផ្លាញ ។ ក្រោយថ្ងៃ៧មករា ១៩៧៩ ជិវិតមនុស្សត្រូវបានសង្រ្គោះ ហេដ្ឋារចនាសម្ព័ន្ធ សង្គមត្រូវបានស្តារឡើងវិញដោយផ្តើមចេញពីចំណុចសូន្យរហូតដល់សព្វថ្ងៃ មានសន្តិភាពរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារមានឱកាសជួបជុំគ្នាធ្វើបុណ្យទាន កសាងវត្តអារាម សាលារៀន ដែលជាផ្លែផ្កានៃសុខសន្តិភាពកើតចេញពីនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា៖ សម្តេចតេជោ ហ៊ុន សែន បានបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គិតគូរ ពីសុខទុក្ខ ការពារអាយុជីវិតប្រជាលរដ្ឋគ្រប់កាល:ទេស:ពិសេសក្នុងគ្រាដ៏គ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ការពារអាយុជិវិតជូនប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះដើម្បីបន្តការអភិវឌ្ឍ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំង់ប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ ទី៥ ឲ្យបានគ្រប់គ្នា បន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ ការពារសន្តិភាព ការពារអធិតេយ្យ បូរណភាពដែនដី ចូលរួមរក្សាស្ថេរភាពនយោបាយ បន្តជួយដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជួយអន្តរាគមន៍ពេលគ្រោះមហន្តរាយធម្មជាតិ បន្តលើកកម្ពស់អភិវឌ្ឍនិងសុខុដុមនីយកម្មសាសនា បន្តផ្តល់សេវាសាធារណ: បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយរាជរដ្ឋាភិបាល ជាពិសេសសន្តិសុខសណ្តាប់ធ្នាប់ គោរពច្បាប់ចរាចរណ៍ ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ ទប់ស្កាត់បញ្ហាគ្រឿងញៀន ជំរុញអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម ដាំដុះ ចិញ្ចឹមសត្វ លើកកំពស់ជីវភាព ដោះស្រាយរាល់សំណើសំណូមពរជូនប្រជាលរដ្ឋ ។ល។


ផ្សារភ្ជាប់ជាមួយកម្មវិធីនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ បានប្រគេនទេយ្យវត្ថុ បច្ច័យ ប្រគេនដល់ព្រះសង្ឈ និងចែកជូនដល់៖


១-ប្រជាពលរដ្ឋ៣៣០នាក់ម្នាក់ៗ បានសារុង១ ថវិកា១ម៉ឺនរៀល,


២-តាជី យាយជី ចំនួន ១៤នាក់ ម្នាក់ៗទទួលបានក្រណាត់ស១ដុំថវិកា១ម៉ឺនរៀល,


៣-លោកគ្រូ អ្នកគ្រូ១០នាក់ម្នាក់ៗទទួលបានសារុង១ថវិកា២ម៉ឺនរៀល


៤-សិស្សានុសិស្ស១០០នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច០២ដើមថវិកា៥ពាន់រៀល,


៥-អធិការ-កងរាជអាវុធ-សឹករងស្រុក -គ្រូពេទ្យឧបត្ថម្ភ០១អង្គភាពៗថវិកា៥០ម៉ឺនរៀល,


៦-ប្រគេនបច្ច័យកសាងវត្ត៩,៤២៥ដុល្លារ ,


៧-ប្រគេនបច្ច័យ ជួសជុលដំបូលសាលាឆាន់ថវិកា១០,៩៥០ដុល្លា,


៨-ប្រគេនស៊ីម៉ង់វត្តអញ្ចាញ២០តោន និងវត្តស្វាយស៊ីម៉ង់២០តោន ។


បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបំពាក់គ្រឿងឥស្ស រិយយស និងបណ្ណថ្លែងអំណរគុណ ដល់សប្បុររសជន និងចារក្នុងសៀវភៅក្រាំងមាសផងដែរ៕



dd
Bottom Ad