ពិធីសំណេះសំណាល និងប្រគល់អូរប័រ ជូនដល់សហគមន៍នេសាទឆ្នេរសមុទ្រកោះខ្យង (ខ្សាច់ក្រហម) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ផន ណារ៉ា


ត្រលប់ក្រោយ

11/04/22 04:30 AM

ចំនួនទស្សនា៖

364

ប្រភព៖

កោះកុង

ដោយ៖SR276


កោះកុង៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ​ ជីវសាស្ត្រ និងវិទ្យុសកម្ម​ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយការងារស្រុកស្រែអំបិល អមដំណើរដោយ ឯកឧត្តម ជា ច័ន្ទកញ្ញា អភិបាល នៃគណ:អភិបាលស្រុកស្រែអំបិល លោក ហុង ប្រុស អភិបាលរង ស្រុកស្រែអំបិល និងក្រុមការងារក្រោមឳវាទជាច្រើនរូបទៀត ។


នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ តាមរយ: ឯកឧត្តម អ៊ុក​ វរ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយ អូប័រ​១គ្រឿង ដែលមានកម្លាំង ៤០ សេស ជូនដល់សហគមន៍ ប្រជានេសាទ ភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង និងបានសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំជីខក្រោម ​ជាច្រើនរូបផងដែរ ។

បន្ទាប់ពីលោក ទេព ហៃ​ មេឃុំជីខក្រោម តំណាងអោយប្រជាពលរដ្ឋក្នុងឃុំទាំងមូល ឡើងធ្វើសេចក្ដីរាយការណ៍ជូនអង្គពិធីទាំងមូលរួចមក ក្នុងនាមប្រធានក្រុមការងារ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយការងារស្រុកស្រែអំបិល ​​បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម​ ក៍ដូចជាសហគមន៍ទាំងមូលផងដែរ។


ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា បានថ្លែងបន្តថា៖ សម្តេចតេជោ ហ៊ុន សែន បានបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គិតគូរ ពីសុខទុក្ខ ការពារអាយុជីវិតប្រជាលរដ្ឋគ្រប់កាល:ទេស:ពិសេសក្នុងគ្រាដ៏គ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ការពារអាយុជិវិតជូនប្រជាពលរដ្ឋគ្រប់រូប។ ជាមួយគ្នានេះដើម្បីបន្តការអភិវឌ្ឍ ឯកឧត្តម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ ទី៥ ឲ្យបានគ្រប់គ្នា បន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ ការពារសន្តិភាព ការពារអធិតេយ្យ បូរណភាពដែនដី ចូលរួមរក្សាស្ថេរភាពនយោបាយ បន្តលើកកម្ពស់អភិវឌ្ឍនិងសុខុដុមនីយកម្មសាសនា បន្តផ្តល់សេវាសាធារណ: បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសសន្តិសុខសណ្តាប់ធ្នាប់ និងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ ។


មុននឹងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា ក៍បានផ្ដាំផ្ញើរដល់បងប្អូនសហគមន៍ប្រជានេសាទ​ ដែលបានទទួលអំណោយ អូប័រ ០១គ្រឿងនេះ សូមយកទៅបំរើជាប្រយោជន៍ តាមតម្រូវការរបស់បងប្អូន និងសហគមន៍ទាំងមូល ដោយមានការទទួលខុសត្រូវខ្ពស់ ទន្ទឹមនោះក៏ត្រូវបន្តអនុវត្តរាល់ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អូមីក្រុង និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ អោយបានជាប់ជាប្រចាំ នឹងបានជូនពរដល់បងប្អូនទាំងអស់​ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និង​ពលៈកុំបី​ឃ្លៀង​ឃ្លាតឡើយ៕



dd
Bottom Ad