លោកស្នងការនគរបាលខេត្តកំពង់ធំ ប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលដែលទើបចូលនិវត្តន៍ និងមន្ត្រីនគរបាលពលីមរណៈ


ត្រលប់ក្រោយ

12/04/22 08:24 AM

ចំនួនទស្សនា៖

306

ប្រភព៖

កំពង់ធំ

កំពង់ធំ៖ រសៀលថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ថវិកាឧបត្ថម្ភ គោលនយោបាយ ជូនមន្ត្រីនគរបាល ទើបចូលនិវត្តន៍ និងមន្ត្រីនគរបាលពលីមរណៈ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ 


ជាកិច្ចចាប់ផ្ដើម លោកស្នងការ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តប្រកបដោយ ឆន្ទ: ស្មារតីស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ ចូលរួមបំពេញភារកិច្ច ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួលបានសន្តិភាពពេញលេញនាពេលបច្ចុប្បន្ន។


ខណៈនោះដែរ លោកបានថ្លែងចូលរួមរំលែកទុក្ខក្រុមគ្រួសារមន្រ្តីនគរបាលពលីមរណៈ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាល ខេត្ត ថ្ងៃនេះ បានបើកថវិកាឧបត្ថម្ភ ជូនមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ១៨ នាក់ និងមន្ត្រីនគរបាលពលីមរណៈ ០៥ នាក់ សរុបថវិកា ២៤០,៩៥៥,០០០ រៀលគត់។ ដោយឡែកមន្ត្រីនគរបាលចូលនិវត្តន៍ ២៥ នាក់  ដែលចូលរួមក្នុងពិធីខាងលើនេះ លោកស្នងការ បានចែកជូន វត្ថុអនុស្សាវរីយ៍ និងឧបត្ថមថវិកាមួយចំនួនទៀតផងដែរ ។ 


លោកបានស្នើដល់អស់លោក លោកស្រី សូមបន្តការពារសន្តិភាព ស្រឡាញ់សន្តិភាព ចូលរួមអនុវត្ត គោលការណ៍ វិធានការនានា របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព សំដៅធ្វើយ៉ាងណាបំបាត់បទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានបងប្អូនឡើយ ហើយជួយជ្រុំជ្រែងកសាងធនធានមនុស្ស អង្គភាពឲ្យមានការរីកចម្រើនមន្ថែមទៀត។ ជាកិច្ចចុងក្រោយលោកស្នងការ បានប្រសិទ្ធពរជ័យ ជូនបងប្អូន សូមសមប្រកបជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជៀសផុតពីជំងឺកាចសាហាវនានា៕ 




dd
Bottom Ad