13/04/22 10:55 AM
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាកក់ដឹកនាំកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងតួនាទី ភារកិច្ចបំរើជាតិមាតុភូមិ និងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ ជឿជាក់មកលើកម្លាំងនគរបាល ។មួយវិញទៀតមានកិច្ចសហការល្អជាមួយកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរផងដែរ ។
ជាមួយគ្នានោះដែរ ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដោយផ្ទាល់និងពីចម្ងាយដោយក្តីគោរពស្រឡាញ់និងក្តីនឹករលឹក ព្រមទាំងសូមចូលរួមអបអរសាទរប្រកបដោយក្តីរីករាយជាមួយបងប្អូនជាកម្លាំងនគរបាលជាតិទាំងអស់និយាយជារួមនិងនិយាយដោយឡែក កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្នុងមនោសញ្ចេតនាកក់ក្តៅ និងស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា៖ ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ គ្រប់ជំនាញ គ្រប់ជាន់ថ្នាក់ បានខិតខំតស៊ូពុះពារបំពេញតួនាទី ប្រកបដោយមនសិការវិជ្ជាជីវៈ សម្រេចបាននូវស្នាដៃធំៗជាច្រើន រួមចំណែកធ្វើឲ្យខេត្តបន្ទាយមានជ័យ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈ របៀបរៀបរយក្នុងខេត្ត។ក្រៅអំពីកិច្ចប្រតិបត្តិការការងារស្នូលប្រចាំថ្ងៃ កងកម្លាំងក៏បានចូលរួមសកម្មភាពមនុស្សធម៌ ការងារសង្គមនិងជួយអន្តរាគមសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិឬគ្រោះមហន្តរាយនានា ជាពិសេសក្នុងអំឡុងពេលប្រឈមខ្លាំងចំពោះវិបត្តិជម្ងឺកូវីដ-១៩ នាពេលកន្លងមក ។
ទន្ទឹមនោះដែរ នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កម្លាំងនគរបាលជំនាញព្រហ្មទណព្ឌនិងកម្លាំងនគរបាលសន្តិសុខ ត្រូវច្បាប់ក្តាប់រាល់សភាពការណ៍សន្តិសុខសង្គម និងមុខសញ្ញាជនឱកាសនិយមដែលតែងបង្កភាពអសន្តិសុខសង្គម ក្នុងពេលដែលថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ម្យ៉ាងវិញនគរបាលការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ ត្រូវត្រៀមកម្លាំងពិនិត្យមើលរថយន្តពន្លត់អគ្គិភ័យជាប្រចាំ ដើម្បីដោះស្រាយរាល់សភាពការណ៍អគ្គិភ័យកើតមានឡើងជាថហេតុ រួមទាំងកម្លាំងតាមបណ្តាលផែន អធិការដ្ឋាននគរបាល ក្រុង ស្រុក ទាំង០៩មនិងវរសេនាតូចទាំង០៤ ត្រៀមកម្លាំងនគរបាលអន្តរាគមន៍ដើម្បីទ្រោលរាល់សភាពការណ៍កើតឡើងក្នុងខេត្តនិងភូមិសាស្ត្រខ្លួនគ្រប់ ។ ជាងនេះទៀតក៏មិនត្រូវភ្លេចខ្លួនផងដែរ គឺអនុវត្តតាមសេចក្តីណេនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕បន្ទាយមានជ័យ,១៣/០៤/០២២=ណុប-រក្សា(២៩០១៦)


