ថ្ងៃចុងបញ្ចប់នៃបុណ្យចូលឆ្នាំថ្មី ខ្សល់កន្ត្រាក់បានបន្តបំផ្លាញលំនៅឋានប្រជាពលរដ្ឋនៅស្រុកស្វាយចេក អស់ចំនួន៨២ខ្នងលើឃុំចំនួន០៤


ត្រលប់ក្រោយ

18/04/22 04:09 AM

ចំនួនទស្សនា៖

429

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ ណុប-រក្សា


បន្ទាយមានជ័យ៖ នៅថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មេឃបានធ្លាក់ភ្លៀងលាយឡំជាមួយខ្សល់ កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន០៤ឃុំ រងការខូចខាតធ្ងន់ ស្រាលចំនួន៨២ខ្នង ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងនគរបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយរុះរើរៀបចំជួសជុលឡើងវិញ ។


លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមេឃមានភ្លៀងធ្លាក់ ដោយលាយឡំជាមួយខ្សល់កន្ត្រាកបានបក់បោកយ៉ាងខ្លាំងបង្កឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតធ្ងន់ ស្រាលចំនួន០៤ឃុំ ក្នុងនោះមាន៖


១/-ឃុំ តាផូ របើកដំបូលផ្ទះ០៣ខ្នងខូចខាតស័ង្កសី៦៩សន្លឹក,


២/-ឃុំ សារង្គ របើកដំបូលផ្ទះ០៣ខ្នងស័ង្កសីចំនួន៧៥សន្លឹក,


៣/-ឃុំទ្រាស របើករបើកដំបូលចំនួន៧៤ខ្នងខូចខាតស័ង្កសីអស់៨០៧សន្លឹក,


៤/-ឃុំរលួសរបើកដំបូលផ្ទះចំនួន០២ខ្នងខូចខាតស័ង្កសីអស់២៧សន្លឹក សរុបទាំង០៤ឃុំ ខូចខាតផ្ទះប្រជាពលចំនួន៨២ខ្នង អស់ស័ង្កសីចំនួន៩៧៨ សន្លឹក ក្នុងនោះធ្ងន់ចំនួន០២ខ្នង និងគ្មានអ្នករងគ្រោះថ្នាក់នោះឡើយ។


លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការចង្អុលណែនាំពីលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលចំនួន៣១នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើរៀបចំជួសជុលផ្ទះឡើងវិញផងដែរ ។


សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែមសាឆ្នាំ២០២២នេះ ដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងការខូចខាតផ្ទះសំបែងដោយខ្សល់កន្ត្រាក់ពីល្ងាចថ្ងៃម្សិលមិញនេះផងដែរ ៕



dd
Bottom Ad