លោក លី សារី នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសពដែលរងគ្រោះដោយសាររន្ទះបាញ់ស្លាប់ ក្នុងស្រុកមង្គលបូរី


ត្រលប់ក្រោយ

20/04/22 09:57 AM

ចំនួនទស្សនា៖

362

ប្រភព៖

បន្ទាយមានជ័យ

សម្រួលផ្សាយ៖SR276


បន្ទាយមានជ័យ៖ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ លោក លី សារី អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក គង់ ដារ៉ា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារ បាននាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាសម្ភារៈ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលរងគ្រោះដោយសាររន្ទះបាញ់ស្លាប់ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក លី សារី អនុប្រធានអចិន្ត្រៃ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយគ្រួសារសព ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគ្រប់កាលៈទេសៈសម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ឧប្បទ្ទវហេតុផ្សេងមិនថាទីជិត ឫឆ្ងាយនោះឡើយ។

លោកបានបន្តថា៖ ក្រោយពីទទួលបានព័ត៌មាន លោកក៏បានដឹកនាំក្រុមការងារនិងអាជ្ញាធរមូលដ្ឋានចុះសួរសុកទុក្ខភ្លាម រួមជាមួយនោះក៏បានយកសម្ភារៈអំណោយនិងថវិកាមួយចំនួន ដើម្បីជាការចូលរួមចំណែករំលែកទុក្ខដ៏ក្រៀមក្រំ គួរឲ្យសោកសង្រែងនាពេលនេះ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុកឬជីតាជាទីស្រឡាញ់ និងមានព្រហ្មវិហារធម៌ រួមទាំងធ្លាប់ផ្តល់នូវដំបូន្មានល្អៗ ដល់កូនចៅ។សម្ភារៈអំណោយដែលផ្តល់ជូននាពេលនេះរួមមាន៖

១/-អង្ករ៧៥គីឡូក្រាម.

២/-ទឹកសុទ្ធវីតាល់៤កេស.

៣/-ទឹកសុទ្ធ៥យួរ.

៤/-ទឹកត្រី៣យួរ.

៥/-ទឹកស៊ីអ៊ីវ៣យួរ.

៦/-មី៣កេស.

៧/-ទឹកក្រូចដបធំ១យួរ.

៨/-ត្រីខ៣យួរ.

៩/-កូការដបតូច៤យួរ.

១០/-ឃីត១កញ្ចប់.

១១/-ថវិការ ៣០ម៉ឺនរៀល។


សូមបញ្ជាក់ថា៖ នៅខេត្តបន្ទាយមានជ័យក្នុងថ្ងៃតែមួយមានករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់០២នាក់ ក្មេងប្រុស០១នាក់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ១/-ឈ្មោះ រ៉ា រឿន ភេទប្រុស អាយុ១២ឆ្នាំ.នៅភូមិឈូក.ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ត្រូវរន្ទះបាញ់នៅវេលាម៉ោង០៣និង១៥នាទីរសៀល ខណៈកំពុងដេញគោត្រឡប់មកផ្ទះ នៅចំណុចគោកតាម៉ា ចម្ងាយ២,៥០០ម៉ែត្រពីផ្ទះ។២/-ឈ្មោះ ប្រិម ក្រក់ ភេទប្រុស ឣាយុ ៥៩ឆ្នាំ រស់នៅភូមិសំបួរ ឃុំ សំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវរន្ទះបាញ៉នៅវេលាម៉ោង០៣ និង៣០នាទីរសៀល ខណៈទៅភ្ជួរស្រែ នៅខាងត្បូងភូមិសំបួរ ចំងាយប្រហែល ២,០០០ម៉ែត្រ៕



dd
Bottom Ad