22/04/22 03:24 AM
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ ៖ ក្មេងស្រី០២នាក់ បានរងរបួសធ្ងន់និង០១នាក់ទៀតរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយត្រាក់ទ័រ នៅវេលាម៉ោង១២និង៥៥នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ក្រៅទីប្រជុំជន ចន្លោះគីឡូម៉ែត្រ៤៦-៤៧ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈ ឈ្មោះឆឿបស្ថិតនៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ដំបូងមានត្រាក់ទ័រ០១គ្រឿងពណ៌ក្រហម បើកបរដោយឈ្មោះចាន់ ចង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីជើងទៅត្បួង ពេលមកដល់ចំណុចកើតហេតុចន្លោះគីឡូម៉ែត្រ៤៦-៤៧ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈ មានម៉ូតូ០១គ្រឿងម៉ាកហុងដា១២៥ ពាក់ផ្លាកលេខប.មានជ័យ 1R-7544 ជិៈគ្នា០៣នាក់ធ្វើដំណើរផ្ទុយគ្នាពីត្បួងទៅជើងបើកបរ ឈ្មោះ ហ៊ាន វិច្ឆិកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួកខេត្ត បន្ទាយមានជ័យ និងអ្នករួមដំណើរ០២នាក់ទៀតនៅភូមិជាមួយគ្នា
១/-ឈ្មោះ ហ៊ីន ស្រីណាម ភេទស្រី អាយុ១៤ឆ្នាំ,
២/-ឈ្មោះ អេស ស្រីធីង ភេទស្រីអាយុ ១៥ឆ្នាំ ។
ករណីនេះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់-ស្រាលទាំង០៣នាក់ ។
នគរបាលបញ្ជាក់ថា៖មូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ត្រាក់ទ័រប្តូរន្លងទិសខ្វះការប្រុងប្រយ័ត្ន អ្នកបើកម៉ូតូក្នុងល្បឿនលឿន ពេលឃើញត្រាក់ទ័របត់ឆ្វេង ជាន់ហ្រ្វាំងមិនទាន់បណ្តាលឲ្យគ្រោះថ្នាក់តែម្តង។
វត្ថុតាងនគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ៕



