22/04/22 03:30 AM
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរសរុបចំនួន៥១នាក់ លួចឆ្លងដែននិងបម្រុងឆ្លងដែនទៅប្រទេសថៃ ក្នុងនោះទាហានព្រាន(ឈុតខ្មៅថៃ)កងអនុសេនាធំលេខ១៣០៥ ឃាត់ខ្លួនចំនួន៣១នាក់ ស្រី១៤នាក់ កម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន០២ករណី សរុបចំនួន២០នាក់ ស្រី០៦នាក់ កុមារ០៦នាក់។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលារពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ទាហានព្រាន(ឈុតខ្មៅថៃ)កងអនុសេនាធំលេខ១៣០៥ ឈរជើងទល់មុខភូមិសាស្ដ្រប៉ុស្ដិ៍ក្បាល បានផ្តល់ព័ត៌មានមកថានៅវេលាម៉ោង០៤ទាបភ្លឺថ្ងៃទី២១ខែមេសា ឆ្នាំ២០២២ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣១នាក់ ក្នុងស្រី១៤នាក់ បានលួចឆ្លងដែនចូលទៅទឹកដីរបស់ខ្លួន ដោយខុសច្បាប់នៅចំណុច ភូមិគុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ភូមិសាស្ត្រកម្ពុជាទល់មុខកងអនុសេនាធំទាហានសឹករងម៉ាឡៃ ស្ថិតភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖ប្រជាពលរដ្ឋខ្មែរទាំងនោះ ក្រោយពីទាហានថៃឃាត់ខ្លួន សួរនាំ និងពិនិត្យរកជំងឺកូវីដ-១៩រួច ក៏បញ្ជូនពួកគាត់ឲ្យប៉ូលិសខ្លងណាសៃ ស្ថិតក្នុងភូមិបានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ។
លោកវរសេនីយ៍ឯក សួង សៅ បានបន្តថា៖នៅវេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍សង្កែនៃវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ បានបានទប់ស្កាត់ប្រជាពលរដ្ឋបំរុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន០៧នាក់ (ស្រី០១នាក់ កុមារ០៤នាក់) នៅចំណុចគោលដៅចំការក្រូចឆ្មារ ឃុំបឹងបេង ស្រុកម៉ឡៃ និងនៅវេលាម៉ោង ១១និង៣០នាទីកម្លាំងប៉ុស្ដិ៍ចំបក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ បាទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៣នាក់ (ស្រី០៥នាក់ កុមារ ០៦នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ២គឺ៖១/ បន្ទាយមានជ័យ ១២នាក់,២/ កំពង់ធំ ០១នាក់។
លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា៖ប្រជាពលរដ្ឋខ្មែរដែលឃាត់ខ្លួនទាំង០២លើនេះ បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្ត៕





