22/04/22 03:55 AM
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់វ័យ១៨ឆ្នាំ បានខលទៅជួបឪពុកសុំលុយ១០ម៉ឺនមិនបានដូចចិត្ត ក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចង.កសម្លាប់ខ្លួននៅនឹងចម្ការស្វាយនៅខាងជើងភូមិជប់ចម្ងាយ៥០០ម៉ែត្រ ដែលមានម្ចាស់ចម្ការឈ្មោះ កែវ សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ក្មេងប្រុសដែលធ្វើអត្តឃាតឈ្មោះ សួយ រ៉ាស៊ី ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ មកស្នាក់នៅរៀនសូត្រថ្នាក់ទី១២ នៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ ។
លោកអធិការបានបញ្ជាក់ថា៖បើយោងតាមាររៀបរាប់បំភ្លឺពីឈ្មោះប៉ាន់ វ៉ាន់ឈុយ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវជាឱពុកប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង០១រសៀលថ្ងៃទី២០ ខែមសា ឆ្នាំ២០២២ កូនគាត់ឈ្មោះ រ៉ាស៊ី បានខលទូរស័ព្ទមកថាឲ្យគាត់ផ្ញើលុយឲ្យចំនួន១០ម៉ឺនរៀល ដោយមានបំណងចង់មកលេងកូនផងគាត់ប្រាប់ថាចាំស្អែកគាត់នឹងផ្ញើលុយឲ្យ ។តែពេលនោះកូនគាត់បានតបវិញថាបើស្អែកមិនបាច់ផ្ញើមកទេចាំខ្ញុំរកការងារធ្វើ ចាយខ្លួនឯង ហើយក៏បិតទូស័ព្ទទៅ បន្ទាប់មកគាត់បានព្យាយាមចុចទូរស័ព្ទទៅរកកូនតែកូនមិនទទួលក្រោយមកទូរស័ព្ទកូនចុចឈប់ចូល គាត់បានមករកកូនដល់បន្ទប់ជួល ទាំងល្ងាចតែរកមិនឃើញ។ នៅថ្ងៃដដែលម៉ោង១០យប់គាត់បានរាយការណ៍ឲ្យប៉ុស្តិ៍នគរបាលជប់វារី ក្នុងរឿងដែលបាត់កូនរបស់ាត់ ។ លុះដល់ថ្ងៃទី២១ខែមេសាឆ្នាំ២០២២ ម៉ោង៨និង៣០នាទីព្រឹក បានឃើញសពកូនគាត់ឈ្មោះសួយ រ៉ាស៊ី ចង.កសម្លាប់ខ្លួននឹងដើមស្វាយ ។
លោកអធិការបានបញ្ជាក់បន្ថែមថា៖ឆ្លងតាមការបញ្ជាក់របស់ឈ្មោះផល ឡៃស៊ីម ភេទស្រី អាយុ១៨ឆ្នាំនៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ត្រូវជាមិត្តភ័ក្ររបស់សាកសព បានបញ្ជាក់ប្រាប់នៅ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២២នេះ នៅវេលាម៉ោង០២និង៣៨នាទីរសៀល ថ្ងៃទី២០ខែមេសាឆ្នាំ២០២២ នាងនិងនាងបានឆាតទៅឈ្មោះ សួយ រ៉ាស៊ី តាមហ្វេសបុក ហើយឈ្មោះសួយ រ៉ាស៊ីបានឆាតមកនាងវិញ ថាមើលថែខ្លួនឲ្យល្អណាសុច(ឈ្មោះសុច មានតែសួយ រ៉ាស៊ីទេដែលហៅនាងខ្ញុំថាឈ្មោះសុច) និង បានលានាងខ្ញុំថាអញលាហើយ ចាំជួបគ្នាជាតិក្រោយ ខ្ញុំសរសេរតបវិញថាជិតងាប់ហើយហាស ។បន្ទាប់មកនាងក៏មិនដឹងថាឈ្មោះសួយ រ៉ាស៊ីបានបាត់ខ្លួនដែរ លុះដល់ថ្ងៃទី២១ខែមេសាឆ្នាំ២០២២ ម៉ោង៨និង៣០នាទីព្រឹក បានរកឃើញសពឈ្មោះសួយ រ៉ាស៊ី បានធ្វើអត្តឃាតដោយចង.ក។
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបញ្ជាក់បន្ថែមទៀតថា៖ឆ្លងតាមការពិនិត្យនិងធ្វើកោសល្យវិច្ច័យសពនៅនឹងកន្លែងកើតហេតុដោយបង្កើតគណៈកម្មការត្រួពិនិត្យសពដែលសមាសភាពដូចជា៖១-លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ,២-នគរបាលផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ,៣-នគរបាលផ្នែកព្រហ្មទណ្ឌ,៤-នគរបាលប៉ុស្តិ៍ជប់វារី,៥-លោកគ្រូពេទ្យភុំ កុសាល ប្រធានមណ្ឌលសុខភាព ជប់វារី,៦- លោកមេឃុំ ជប់វារី,៧- លោកមេភូមិជប់,៨-ឱពុក និងម្តាយសាកសព។ឆ្លងតាមការពិនិត្យគ្រូពេទ្យបានបញ្ជាក់ថាឈ្មោះសួយ រ៉ាស៊ី ពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែនដោយខ្សែភ្លើងពណ៌សចងនឹងដើមស្វាយ គឺពុំពាក់ព័ន្ធនឹងករណីមនុស្សឃាតឡើយ បន្ទាប់ក៏ប្រគល់ជូនឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

