25/04/22 02:39 AM
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ ៖ គ្រាប់មីនប្រភេទPMN2ចំនួន12គ្រាប់ ត្រូវបានប្រជាពលរដ្ឋ(កម្លាំងប្រជាការពារភូមិ) បានធ្វើដំណើរលើផ្លូវក្រវ៉ាត់ភូមិដែលទើបកសាងប្រទះឃើញហើយរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ។ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ចម្ងាយ៥០ម៉ែត្រ ខាងជើងភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋឈ្មោះណាប់ នឿន ភេទប្រុសអាយុ៦៥ឆ្នាំ(កម្លាំងប្រជាការពារភូមិ) នៅភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរលើផ្លូវទើបកសាងរួចដោយគម្រោងរបស់មន្ទីរអភិវឌ្ឍ ក៏ប្រទះឃើញគ្រាប់មីននៅក្នុងកេស ពណ៌សចំនួន១២គ្រាប់មានគុណភាពប្រហែលជា៨០% រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកកឋិន បន្ទាប់មកយើងបានរាយការណ៍បន្តទៅក្រុមការងារបោសសម្អាតមីន(Hallo) ដើម្បីមានវិធានការបន្ត ។
នគរបាលបានបញ្ជាក់ថា៖កាលពីកាយធ្វើផ្លូវនោះម្ចាស់គ្រឿងចក្រអែស្កាវ៉ាទ័រ មិនទាន់ប្រទះឃើញគ្រាប់មីននោះឡើយ លុះពេលក្រោយមកដីច្រោះទើបឈ្មោះ ណាប់ នឿន បានធ្វើដំណើរលើផ្លូវនោះក៏ប្រទះឃើញគ្រាប់មីននោះ នៅក្នុងកេសពណ៌ស ៕


