ស្លាប់ម្នាក់ របួស០១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកអូរជ្រៅ


ត្រលប់ក្រោយ

25/04/22 02:48 AM

ចំនួនទស្សនា៖

407

ប្រភព៖

បន្ទាយមានជ័យ

សម្រួលផ្សាយ៖SR276


បន្ទាយមានជ័យ ៖ យុវជន០១នាក់ស្លាប់និង០១នាក់ទៀតរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៦យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ នៅចុងភូមិឈូក (ចំណុចផ្លូវកោងស្ពានកណ្តោល) ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។


នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាក Honda Civic ឆ្នាំ៩៥ ពណ៍ស ផ្លាកលេខ ភ្នំពេញ 2 F-2990 បើកបរដោយឈ្មោះ លួត គឹមហៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ក្នុងទិសដៅពីត្បូងទៅជើង ពេលដល់ចំណុចកើតហេតុនៅចុងភូមិឈូក (ចំណុចផ្លូវកោងស្ពានកណ្តោល) ឃុំចង្ហា បានកៀរម៉ូតូម៉ាកmsx ពាក់ផ្លាកលេខបន្ទាយមានជ័យ1O-8293 ពណ៍ក្រហមខ្មៅ សេរីឆ្នាំ២០១៦ ក្នុងទិសដៅស្របទិសគ្នា ជិៈឌុបគ្នា០២នាក់ បើកបរដោយឈ្មោះ អួង អឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិឈូក ឃុំ ចង្ហា ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ និង រួមដំណើរ ឈ្មោះ ខៃ មករា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ អ្នកបើកបររថយន្តឃខាត់ខ្លួនបាន កម្លាំងនគរបាលជំនាញនាំមកសួរនាំនៅអធិការដ្ឋាន នគរបាលស្រុអូរជ្រៅ ។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររបួសមធ្យម។រថយន្តបើកបរក្នុងល្បឿនលឿនបានកៀរម៉ូតូដែលមានល្បឿនលឿនដែរ បណ្តាលឲ្យកើតមានគ្រោះថ្នាក់តែម្តង ។

វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕




dd
Bottom Ad