ក្រោយពីចូលឆ្នាំខ្មែររួច ប្រជាពលរដ្ឋខ្មែរបានសម្រុកឆ្លងដែនខុសច្បាប់ចូលទៅថៃដូចទឹកបាក់ទំបន់


ត្រលប់ក្រោយ

25/04/22 03:14 AM

ចំនួនទស្សនា៖

381

ប្រភព៖

បន្ទាយមានជ័យ

សម្រួលផ្សាយ៖SR276


បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងដាក់ចេញនូវបទបញ្ជាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសសេដ្ឋកិច្ច បទល្មើស្រឿងញៀននិងប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនទៅប្រទេសជិរខាងដោយខុសច្បាប់នោះ។

នៅវេលាម៉ាង០៤ល្ងាចថ្ងៃទី២៣ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ អមដំណើរដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំកម្លាំងប៉ុស្តិ៍ការពារព្រំដែនចំបក់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ចំនួន៩៥នាក់ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះថា៖ប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវទប់ស្កាត់ សរុបចំនួន៩៥នាក់ (ស្រី៣៩នាក់ កុមារ១១នាក់ )មពី១០ខេត្តមាន៖

១/-បន្ទាយមានជ័យចំនួន២១នាក់,

២/-សៀបរាបចំនួន២៩នាក់,

៣/-បាត់ដំបងចំនួន១៣នាក់,

៤/-ឧត្តមានជ័យចំនួន០៥នាក់,

៥/-កំពង់ធំចំនួន០២នាក់,

៦/-កំពតចំនួន០៨នាក់,

៧/-ព្រៃវែងចំនួន១០នាក់,

៨/-តាកែវចំនួន០៣នាក់,

៩/-ស្វាយរៀងចំនួន០៣នាក់និង

១០/-ត្បូងឃ្មុំ ០១នាក់។

លោកមេបញ្ជាការបានបញ្ជាក់ថា៖ប្រជាពលរដ្ឋខ្មែរទាំងអស់បន្ទាប់ពីធ្វើការសួរនាំនិងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនិតិវិធី ។

ទាក់ទងនឹងប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃទាំង៩៥នាក់នេះដែរ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានបញ្ជាក់ថា៖តាមបទបញ្ជារបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាមរយៈ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃធ្វើការអប់រំនិងធ្វើកិច្ចសន្យារួច ឲ្យពួគាត់វិលត្រឡប់ទៅរកការងារធ្វើស្រុកកំណើតវិញ ព្រោះការលួចឆ្លងដែនដោយខុសច្បាប់នេះ វាប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ។ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក៏បានជំ្រុញដល់កម្លាំងនគរបាលស្រុកម៉ាឡៃ ស្រាវជ្រាវមុខសញ្ញាមេខ្សល់ដែលពាក់ព័ន្ធនាំមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសផងដែរ ៕



dd
Bottom Ad