នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់០២ករណីសរុបចំនួន៧៤នាក់


ត្រលប់ក្រោយ

27/04/22 04:06 AM

ចំនួនទស្សនា៖

511

ប្រភព៖

បន្ទាយមានជ័យ

សម្រួលផ្សាយ៖SR276


បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញបទបញ្ជាដល់វរសេនាតូចនគរបាលការពារព្រំដែន យកចិត្តទុកដាក់ទប់ស្កាត់បង្រ្កាបបទល្មើសតាមព្រំដែន និងការលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរក្នុងបរិបទយុទ្ធការប្រយុទ្ធប្រឆាំងការដាលរាលជំងឺកូវីដ-១៩។


នៅវេលាម៉ោង០៦យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនអូរសាយ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន៦៥នាក់ នៅចំណុច ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួកនិងនៅថ្ងៃទី២៦ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទីរំលងអាធ្រាតកម្លាំងនគរបាលប៉ុស្តិ៍អូរសាយ ទប់ស្កាត់បានចំនួន០៩នាក់បន្ថែមទៀត សរុបចំនួន៧៤នាក់ ស្រី៣០នាក់។


លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ចាក់ថា៖ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលយើងបានធ្វើការស្រាវជ្រាវរកមុខសញ្ញាមេខ្សល់នាំផ្លូវ តែពុំទទួលបានលទ្ធផលនោះទេពួកគាត់ពុំមានមេខ្សល់នាំផ្លូវនោះឡើយ ។ក្រោយពីធញវើការសួរនាំរួច នៅវេលាម៉ោង០៨និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជូនពួកគាត់ទៅឲ្យនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ៕ដោយ៖ណុប-រក្សា(២៩០១៦)



dd
Bottom Ad