រយៈពេល០២ថ្ងៃនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយយោធាកងពលតូចលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ ចំនួន២១នាក់/ស្រី១០នាក់


ត្រលប់ក្រោយ

27/04/22 04:11 AM

ចំនួនទស្សនា៖

398

ប្រភព៖

បន្ទាយមានជ័យ

សម្រួលផ្សាយ៖SR276


បន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ រយៈពេល០២ថ្ងៃជាបន្តបន្ទាប់ចំនួន២១នាក់ ក្នុងនោះស្រី១០នាក់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។


លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ ក្នុងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាង។ក្នុងរយៈពេល០២ថ្ងៃគឺថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ ២០២២ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ រយៈពេល០២ថ្ងៃជាបន្តបន្ទាប់ចំនួន២១នាក់ ក្នុងនោះស្រី១០នាក់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។


លោកមេបញ្ជាការបានបន្តថា៖ក្រោយពីធ្វើការឃាត់ខ្លួន ប្រជាពលរដ្ឋទាំងអស់នោះត្រូវបានធ្វើការអប់រំណែនាំពួកគាត់កុំឲ្យមានការលួចឆ្លងដែនទៅប្រទេសគេដោយខុសច្បាប់នាំឲ្យមានគ្រោះថ្នាក់។មួយវិញទៀតប្រទេសយើងទាំង០២កំពុងតែបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ហើយសុំឲ្យពួកគាត់វិលត្រឡប់ទៅរការងារធ្វើនៅក្នុងប្រទេសរបស់យើងវិញ។បន្ទាប់មកយើងបានឲ្យពួកគាត់ធ្វើកិច្ចសន្យានិងបានប្រគល់ពួកគាត់ឲ្យកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ដើម្បីមានវិធានការបន្ត ៕ដោយ៖ណុប-រក្សា(២៩០១៦)



dd
Bottom Ad