27/04/22 04:21 AM
សម្រួលផ្សាយ៖SR276
បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ នៅវេលាម៉ោង ០៤នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ យើងបានទទួលពត៌មានថាមានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ កម្លាំងប៉ុស្ដិ៍ក្បាលទំនប់ចំនួន ០៤នាក់ ដឹកដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ ចុះពិនិត្យដល់អូរព្រំដែននៅកន្លែងដែលប្រជាពលរដ្ឋទាំងនោះលួចឆ្លងដែន រួចបានធ្វើការទំនាក់ទំនងផ្ដល់ពត៌មានទៅទាហានព្រាន(ឈុតខ្មៅថៃ) កងអនុសេនាធំលេខ១៣-០៥ ដែលឈរជើងទល់មុខភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់សហការជួយទប់ស្កាត់។ លុះដល់វេលាម៉ោង០៥និង២០នាទីទាបភ្លឺ ទាហានឈុតខ្មៅថៃទប់ស្កាត់បានប្រជាពលរដ្ខខ្មែរចំនួន ៣៧នាក់ (ស្រី១៨នាក់) នៅចំណុចភូមិគុតហ៊ីន (មូស៊ី) ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖ពលរដ្ឋខ្មែរទាំអ៣៧នាក់នោះ បន្ទាប់ឃាត់ខ្លួនធ្វើការសាកសួរ និងធ្វើតេស្តរកមេរោគកូវីដ-១៩ រួច ទាហានឈុតខ្មៅថៃបានបញ្ជូនននគរបាលក្លងណាំសៃ ដើម្បីចាត់វិធានការបន្តនីតិវិធី ៕ណុប-រក្សា(២៩០១៦)


