ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញសម្ពោធឱ្យប្រើប្រាស់នូវមហាកុដិនិងសមិទ្ធផលនានាតម្លែសរុបជាង១លានដុល្លានិងបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នងក្នុងទឹកដីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

28/04/22 06:49 AM

ចំនួនទស្សនា៖

401

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងេលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងារព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់១/-មហាកុដិវត្តវេឡុវនោទ្យាន១ ខ្នង, ២/-អគារសិក្សា៣ខ្នង១៥បន្ទប់, ៣/-ទីចាត់ការ២ខ្នង, ៤/-ស្ពាននាគ ៥/-ផ្លូវបេតុង៣ខ្សែមានប្រវែង១៥៦២ម៉ែត្រ ៦/-ក្លោងទ្វាវត្តចែងប្រិយ៍ ៧/-របង-ក្លោងទ្វាសាលាស្រុកស្វាយចេក, ៨/-អគារទីស្នាក់ការគណបក្សចំនួន៣ (ឃុំសារង្គ ឃុំតាផូ ឃុំផ្គាំ ) ដែលមានតម្លៃសរុបជាង១លានដុល្លាអាមេរិក និងបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង៥បន្ទប់ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។  



ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិពិសេសសម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើននិងអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដឹកនាំបញ្ជាអន្តរាគមន៍ ប្រកបដោយចក្ខុវិស័យគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចាក់ស្រោចវ៉ាក់សាំងដល់កុមារនិងប្រជាជនទូទាំងប្រទេសបានដោយជោគជ័យ បង្កើតបាននូវភាពស៊ាំនិងបើកឲ្យដំណើរការប្រទេសតាមគន្លងប្រក្រតីភាពថ្មី អាចប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានយ៉ាងអធឹកអធមនិងសប្បាយរីករាយ។



ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា៖ វិស័យសាសនា ត្រូវបានបើកយ៉ាងទូលំទូលាយសម្រាប់ប្រជាជនគ្រប់រូប ដែលក្នុងព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គម តាមពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធផ្តល់ការអប់រំផ្លូវចិត្តលើកកម្ពស់ សីលធម៌រស់នៅដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសយុវវ័យបានបញ្ចូលខ្លឹមសារអប់រំក្នុងធម្មទេសនា ដើម្បីឲ្យយុវវ័យចៀសផុតពីអំពើអបាយមុខទាំងឡាយ ប្រាសចាកសីលធម៌សង្គម និងការអប់រំអំពីគ្រោះថ្នាក់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀនជាដើម។


ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានកោតសសើរនិងថ្លែងអំណគុណដល់អាជ្ញាធរនិងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមជាមួយរាជរដ្ឋាភិបាលរក្សាបាននូវសុខសន្តិភាពនិងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបានរីកចម្រើន និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យគ្រប់គ្នា។



ជាមួយគ្នានេះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកអំណោយទៅវេរប្រគេន និងចែកជូន ដល់៖១/-ប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗសារ៉ុង១។២/-ឧបត្ថម្ភនគរបាល កងរាជអាវុធហត្ថ សឹករង និងក្រុមគ្រូពេទ្យ ដោយមួយ១ក្រុម ទទួលបានថវិកា៥០ម៉ឺនរៀល ។ ៣/-ជូនលោកតា លោកយាយ ៤០នាក់ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា១ម៉ឺនរៀល។៤/-ឧបត្ថម្ភយុវជនសសយកនិងកាកបាទក្រហម២០នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល។៥/- ប្រគេនបច្ច័យកសាងវត្តចំនួន៥០០០ដុល្លា។ ៦/.ជួយសាងសង់អគាសិក្សាក្នុងសាលារៀនបឋមសិក្សាស្វាយចេក១ខ្នង មាន៥បន្ទប់។ ៧/-សម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយចេក៕ ណុប-រក្សា




dd
Bottom Ad