ពិធីបើកវគ្គអប់រំផ្សព្វផ្សាយអំពី លិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តកោះកុង


ត្រលប់ក្រោយ

28/04/22 09:44 AM

ចំនួនទស្សនា៖

365

ប្រភព៖

កោះកុង

កោះកុង៖ វគ្គអប់រំផ្សព្វផ្សាយអំពី លិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានប្រារពបើកកាលពីព្រឹកថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម(គ.ជ.ប.ទ)។


អញ្ជើញចូលរួមផងដែរមានឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត លោកជំទាវ សរ ស៊ីមអ៊ីម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ងួន ធីរ: ចៅក្រមសាលាដំបូងខេត្ដ ព្រមទាំងអស់លោក លោកស្រី ដែលអញកជើញមកពី រដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈអភិបាលក្រុង ស្រុក អធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ពន្ធនាគារខេត្ត មជ្ឈមណ្ឌលអប់រំកែប្រែ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា មន្ទីរសុខាភិបាលខេត្ត និងតំណាងអង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធមនុស្ស ដែលរួមមានសមាជិកសរុបចំនួន ១៤៥រូប ។



ឯកឧត្ដម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម(គ.ជ.ប.ទ) បានមានប្រសាសន៍លើកឡើងថា គោលបំណងអប់រំផ្សព្វផ្សាយនេះ នឹងផ្ដល់នូវការយល់ដឹងបន្ថែមទៀតអំពី សិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និង អនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា : ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាព នោះឡើយ។ ផ្ទុយទៅវិញ ការប្រព្រឹត្តបែបនេះគឺ ជាអំពើខុសច្បាប់ និង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ វាជា អំពើអយុត្តិធម៌ ដែលអាចបង្កើតឲ្យមានគំនិត គុំកួនគ្នាមិនចេះចប់មិនចេះហើយ»។


ការអប់រំផ្សព្វផ្សាយនេះ នឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តិមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម នៃតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។









dd
Bottom Ad