លំនៅឋានប្រជាពលរដ្ឋចំនួន៥៨ខ្នង ត្រូវខ្សល់កន្ត្រាក់បំផ្លាញនៅស្រុកម៉ាឡៃនិងស្ត្រី០១នាក់ ស្លាប់ដោយរន្ទះបាញ់នៅស្រុកព្រះនេត្រព្រះ


ត្រលប់ក្រោយ

29/04/22 06:51 AM

ចំនួនទស្សនា៖

440

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ណុប រក្សា


បន្ទាយមានជ័យ៖ មនុស្ស០១នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅស្រុកព្រះនេត្រព្រះ និងផ្ទះចំនួន៥៨ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយសារខ្សល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ មហន្តរាយដោយសារបាតុភូតធម្មជាតិនេះបានកើតឡើង នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។

នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ស្ត្រីដែលបាត់បង់ជីវិតដោយសសាររន្ទះបាញ់ឈ្មោះផល ភាន់ ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២១វេលាម៉ោង០៣ និង៣០នាទី ល្ងាច ស្ត្រីរងគ្រោះ កំពុងចិតបន្លែផ្លែត្នោត នៅក្រោមផ្ទះ ស្របពេលនោះ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំនឹងផ្គររន្ទះបានបាញ់ផ្ទះរបស់គាត់បណ្តាលឲ្យត្រូវជនរងគ្រោះ រងរបួសធ្ងន់ បន្ទាប់មកក៏បានស្លាប់ នៅវេលាម៉ោង០៧យប់ ថ្ងៃដដែល ។

នៅវេលាម៉ោង០៤និង១៧នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះផងដែរ ឃុំចំនួន០៣នៅស្រុកម៉ាឡៃ មានភ្លៀងធ្លាក់លាយឡំនិងខ្សល់កន្ត្រាក់ បង្កឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៥៨ ខ្នងបានរងការខូចខាតធ្ងន់ ស្រាល ។

នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ផ្ទះប្រជាពលរដ្ឋចំនួន៥៨ ខ្នង ដែលរងការខូចខាតធ្ងន់ ស្រាល ក្នុងឃុំចំនួន០៣ នៅស្រុកម៉ាឡៃ មាន៖ ១/-ឃុំបឹងបេង ប៉ះពាល់០៦ខ្នង, ២/-ឃុំទួលពង្រ ប៉ះពាល់៥១ខ្នង, ៣/-ឃុំតាគង់ ប៉ះពាល់០១ខ្នង។

នគរបាលបានបញ្ជាក់ថា៖ករណីខ្សល់កន្ត្រាក់នេះ ពុំបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ។ នៅថ្ងៃទី២៩ ខែមសា ឆ្នាំ២០២២ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានចុះរុះរើ រៀបចំនិងជួសជុលជូនប្រជាពលរដ្ឋឡើងវិញផងដែរ ៕





dd
Bottom Ad