ឯកឧត្តម ម៉ៅ ថូរ៉ា៖ក្រុមហ៊ុនធំតូចឬអាជីវកម្មផ្សេងៗ ត្រូវតែមានច្បាប់និងឆ្លងកាត់ក្រសួងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់


ត្រលប់ក្រោយ

29/04/22 07:02 AM

ចំនួនទស្សនា៖

368

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ណុប-រក្សា


បន្ទាយមានជ័យ៖ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ រាល់ច្បាប់ទាំងអស់ដែលក្រុមហ៊ុនធំតូចឬអាជីវកម្មផ្សេងៗ ត្រូវតែមានច្បាប់និងឆ្លងកាត់ក្រសួងពាណិជ្ជកម្ម រួមមានដូចជាការចុះបញ្ជីគម្រោងវិនិយោគ ពង្រឹងយន្តការច្រកចេញចូលតែមួយ ការចេញលិខិតបញ្ជាក់អំពីឋានៈជាវិនិយោគ នីតិវិធីពិសេសសម្រាប់ការស្នើសុំប័ណ្ណការងារនិងសៀវភៅការងារ ពង្រឹងយន្តការតាមឋានៈនិងត្រួតពិនិត្យ ធ្វើអធិការកិច្ចរួមគ្នាតែមួយ ។ការលើនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីដែល សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្ម បានបើកសិក្ខាសាលានៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២២ ស្ដីអំពីការយល់ដឹងពីការធ្វើអាជីវកម្ម របស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដែលសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីអស់លោក-លោកស្រីជាអាជីវករ មកពីតាមបណ្ដាស្រុក-ក្រុងទូទាំងខេត្តបន្ទាយមានជ័យ ប្រមាណជា ៣៥០នាក់។

មានមតិនាឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖ សិក្ខាសាលានាថ្ងៃនេះមានសារៈប្រយោជន៍សំខាន់ណាស់ សម្រាប់អាជីវករទាំងអស់លើបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ក្នុងនោះក៏បានផ្ដោតលើច្បាប់ចំនួន០៤ លើកមកធ្វើបទបង្ហាញរួមមានច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា។ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ គាំទ្រនិងលើកកម្ពស់ដល់ធុរកិច្ច។ ច្បាប់ស្ដីពីការប្រកួតប្រជែង។ និងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បញ្ជាក់បន្ថែមនាឱកាសនោះ ឯកឧត្តម ម៉ៅ ថូរ៉ា បានលើកឡើងថា៖ ច្បាប់នេះមានគោលបំណងធានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត ដោយផ្អែកលើកម្មវត្ថុ ០២គឺ៖ ១/-"ការពារអ្នកប្រើប្រាស់" ពីអំពើមិនសុចរិតក្នុងធុរកិច្ច និងការអនុវត្តមិនសុចរិតដែលធ្វើដោយបុគ្គលធ្វើធុរកិច្ច។២/-"លើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត" បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចត្រូវប្រាកដថា ធ្វើការប្រកួតប្រជែងគ្នាដោយឈរលើមូលដ្ឋានតម្លៃទាប គុណភាពល្អនិងសេវាល្អក្នុងរយៈពេលយូរអង្វែង ដោយផ្អែកលើគោលការណ៍និរន្តរភាពផ្នែកសេដ្ឋកិច្ច និងដោយមិនបំពានលើការប្រើប្រាស់អំណាចឬជំហរឯកាធិភាព៕



dd
Bottom Ad