ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល ចុះសិក្សាស្រាវជ្រាវពីវឌ្ឍនភាពការងារនគរបាលប៉ុស្តិ៍រដ្ឋបាល


ត្រលប់ក្រោយ

03/05/22 05:03 AM

ចំនួនទស្សនា៖

1061

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ណុប-រក្សា


បន្ទាយមានជ័យ៖ ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ បានចុះពិនិត្យពីវឌ្ឍនភាពការងារនិងសំណេះសំណាលជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរនិងអាជ្ញាធរភូមិ កម្លាំងប្រជាការពារឃុំទឹកជោរ ស្រុកព្រះនត្រព្រះនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរលួស និងអាជ្ញាធរភូមិ កម្លាំងប្រជាការពារឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។


លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានលើក ឡើងថា៖ការបង្កើតក្រុមការងារសិក្សា ស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ ដែលដឹកនាំដោយ លោកឧត្តម សេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ មានភារកិច្ច៖


១/- សិក្សាស្រាវជ្រាវ ដើម្បីកំណត់និយាមបរិមាណ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដោយ ផ្អែកតាមកត្តាភូមិសាស្ត្រនិងប្រជារាស្ត្រ ។


២/-វិភាគមុខងាររបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីមានមូលដ្ឋានកំណត់សន្ទស្សន៍ក្របខ័ណ្ឌប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឆ្លើយតបទៅនឹង ទម្រង់ការងារ»នគរបាលនិងសហគមន៍» ។


៣/-ពិចារណានិងបែងចែកប្រភេទប៉ុស្តិ៍និងយាមកាមនៃការប្រើ ប្រាស់កម្លាំង ស្របតាមភូមិសាស្ត្រ និងប្រជារាស្ត្រ។


៤/-សិក្សាស្រាវជ្រាវរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចអវិជ្ជមាន ក្នុងការយកតួនាទី ភារកិច្ចទៅអនុវត្តការងារដែលប្រាសចាកពីគោលការណ៍ ដូចមានចែងក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៤៤១២ ប្រក. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការកែសម្រួលតួនាទីនិងភារកិច្ចរបស់នគរបាលរដ្ឋបាលឃុំ សង្កាត់ ។


៥/-ពិនិត្យវាយតម្លៃបញ្ហាប្រឈម និងតម្រូវការចាំបាច់ននារបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយត្រូវផ្តួចផ្តើមគំនិតលើកវិធានការអាទិភាពសម្រាប់ដោះស្រាយចំពោះមុខ និងយូរអង្វែង ដើម្បីបង្កលក្ខណៈសមស្របក្នុងការពង្រឹងនិងគាំទ្រផ្នែកថវិកា មធ្យោបាយ ឧបករណ៍ សម្ភារជួយដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលជាកម្លាំងបង្អែក ក្នុងការជម្រុញចលនាអនុវត្តគោលនយោបាយ«ឃុំ សង្កាត់ មានសុវត្ថិភាព» ។


៦/-បូកសរុប សន្និដ្ឋានវាយតម្លៃលទ្ធផលនៃការសិក្សាស្រាវជ្រាវ ផ្តើមស្នើសុំគោលការណ៍ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីកំណត់លក្ខខណ្ឌនិងវិធាន គន្លឹៈ ក្នុងការរក្សានិរន្តរភាពនិងតុល្យភាពកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់។


លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានបញ្ជាក់ទៀតថា៖មួយវិញ គឺចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចរបស់នាយនគរបាលប៉ុស្តិ៍រដ្ឋបាល និង សេចក្តីណែនាំរបស់អ្គស្នងការនគរបាលជាតិ ស្តីពីការពង្រឹងសមត្ថភាព ក្រមសីលធម៌ដល់កម្លាំងប្រជាការពារ ដែលបច្ចុប្បន្នគឺជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ជាមួយនោះ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ក៏បានជម្រុញដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវផ្សព្វផ្សាយពីគោលនយោបាយភូមិ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ ដើម្បីឲ្យគាត់ចូលរួមសហការផ្តល់ព័ត៌មាននិង ការពារសន្តិសុខ ក្នុងភូមិឃុំរបស់គាត់ ៕



dd
Bottom Ad