06/05/22 03:42 AM
បន្ទាយមានជ័យ៖ នៅសាលាខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី៤ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួសំណេះសំណាលជាមួយអាចារ្យ អាចារិនី គណៈកម្មការគ្រីស្ទបរិស័ទនឹងប្រគល់ដីកា សេចក្ដីសម្រេចតែងតាំងដល់មន្ត្រីនៃមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា៖ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ឯកឧត្តមក្រសួងធម្មការនិងសាសនា អំពីវិបត្តិអាចារ្យ។ មន្ទីរបានរៀបចំនូវរចនាសម្ព័ន្ធអាចារ្យ សម្រាប់ខេត្តចំនួន ១៣នាក់។ក្នុងនោះក៏បានបញ្ជូនអាចារ្យ មហាការទៅរៀនវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរនិងពិធីបុណ្យប្រពៃណីពុទ្ធសាសនាព្រមទាំងពិធីបុណ្យផ្សេងៗនិងទម្រង់អាពាហ៍ពិពាហ៍ចំនួន៤៧វគ្គសរុបស្មើនឹង៣៦៥អង្គនាក់និងបញ្ជូនអ្នកស្ម័គ្រចិត្តទៅចូលរួមជាបន្តបន្ទាប់ទៀត ។ ជាមួយនោះមន្ទីរបានរៀបចំបោះឆ្នោតជ្រើសរើសនឹងចេញជាសេចក្ដីទទួលស្គាល់ថ្នាក់ដឹកនាំគ្រីសស្ទាន មានគណៈកម្មការគ្រិស្តបរិស័ទចំនួន១០នាក់ គណៈកម្មការីបរិស័ទអាចជាស្ត្រីចំនួន១០នាក់ និងគណៈកម្មការគ្រីស្ទបរិស័ទ ចំនួន៥៧ នាក់បានរៀបចំពិធីប្រគល់ប្រកាសទទួលស្គាល់ជាផ្លូវការ។
ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរចំពោះ ក្រុមសាសនិក ព្រះសង្ឃ អាចារ្យគណៈកម្មការ សីលវន្ត សីលវតី ពុទ្ធបរិស័ទនិងបរិស័ទគ្រប់សាសនា ដែលបានខិតខំប្រតិបត្តិខ្លួន ជាកម្លាំងការពារថែរក្សាសន្ដិភាពស្ថិរភាព។ ម្យ៉ាងមួយទៀតជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿងរឿងនិងសូមបន្តអនុវត្តឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា គោរពសិទ្ធិសេរីភាពខាងជំនឿសាសនាលើកស្ទួយព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ បង្កលក្ខណៈងាយស្រួលដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ផ្អែកលើមូលដ្ឋាន ចៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខាងជំនឿនិងសាសនា ត្រូវបន្តធ្វើការបណ្តុះ បណ្តាលកសាងសមត្ថភាពធនធានមនុស្សនិងការអភិវឌ្ឍអង្គភាពរបស់ខ្លួនដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាពនិងមានកម្រិតខ្ពស់ត្រូវរក្សាសាមគ្គីភាពនិងភាពសុខដុមនៃសាសនារវាងព្រះពុទ្ធសាសនា គ្រិស្តសាសនា អ៊ិស្លាមសាសនានិងសាសនាផ្សេងៗទៀតជៀសវាងបង្កបញ្ហាជម្លោះអធិករណ៍ណាមួយកើតឡើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស៕


