ថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀលនិងថវិកាអង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ចំនួន៤លាន២សែន១ម៉ឺន៥ពាន់ ជូនក្រុមគ្រួសារសពលោកម៉ៅ រ៉ៃ អតីតស្នងការរង ចូលនិវត្តន៍


ត្រលប់ក្រោយ

06/05/22 04:58 AM

ចំនួនទស្សនា៖

441

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោក ម៉ៅ រ៉ៃ អតីតជាមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧និងជាស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ ចូលនិវត្តន៍ បានទទួលមរណភាព ។ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការសិករងខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ បាន នាំយកថវិការបេឡាមរណសង្រ្គោះ ចំនួន៤លានរៀល និងថវិការបស់អង្គភាពនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ចំនួន៤លាន២សែន១ម៉ឺន៥ពាន់រៀល ប្រគល់ជូនក្រុមគ្រួសារសពលោក ម៉ៅ រ៉ៃ ដែលរៀបចំធ្វើបុណ្យតាមប្រពៃណី នៅភូមិបន្ទាយមានប្ញទ្ធិ ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

  ថ្លែងទៅកាន់គ្រួសារសពនាឱកាសដ៏ក្រៀមក្រំនោះ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានសំដែងនូវការចខូលរួមសោកស្ដាយជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់លោកម៉ៅ រ៉ៃ អតីតយុទ្ធជន ដែលធ្លាប់មានស្នាដៃល្អក្នុងគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោកម៉ៅ រ៉ៃ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបញ្ជាក់ទៀតថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង មានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូន បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នៅប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ និង នៅពេលអតីយុទ្ឋជន យើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបាន ថវិកា បេឡាមរណៈសង្គ្រោះ សម្រាប់ ធ្វើបុណ្យសព ផងដែរ ។

ជាមួយគ្នានោះក្រុមគ្រួសារសពអតីតយុទ្ធជននៃសព សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង និងសូមគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនទាំងអស់ សូមទទួលបាននូវពុទ្ធពរនិងពរទាំង៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



dd
Bottom Ad