សមត្ថកិច្ចកម្ពុជានិងថៃ ប្រជុំពិភាក្សាផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់


ត្រលប់ក្រោយ

09/05/22 04:36 AM

ចំនួនទស្សនា៖

479

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការរវាសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែននៃប្រ ទេសទាំង០២ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ថ្នល់បែកចំនួន០៣នាក់ កម្លាំងប៉ុស្តិ៍រិទ្ធិសែននិងប៉ុស្តិ៍ថ្នល់បែក នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ សរុប០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពុត រុណនិងលោកវរសេនីយ៍ត្រី រាជ្យ ម៉ូ នាយប៉ុស្តិ៍ បានចូលរួមជាមួយយោធាកងការពារព្រំដែន៥០៣ ចំនួន០៧នាក់ ដឹកនាំលោកវរសេនីយ៍ត្រី អ៊ីន ថុល មេបញ្ជាការ បានជួបប្រជុំពិភាក្សាទ្វេរភាគីតាមការណាត់ ជាមួយទាហ៊ានឈុតខ្មៅថៃកងអនុសេនាធំលេខ១២០៤ ចំនួន១៤នាក់ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឈុំផុន តូអ៊ុតតាឈុន មេបញ្ជាការ ។កិច្ចប្រជុំនេះបានធ្វើនៅទីបញ្ជាការដ្ឋានកងអនុសេនាតូចលេខ២នៃវរការពារព្រំដែនលេខ៥០៣ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ(ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំឃោកស៊ូង ស្រុកឃោកស៊ូង(ខាងថៃ) ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖កិច្ចប្រជុំនេះ មានគោលបំណងចំនួន៣គឺ៖

១)-រួមគ្នាទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែននិង ការលួចឆ្លងដែនដោយខុសច្បាប់ ។

២)-បន្តផ្ដាល់ពត៌មានឲ្យគ្នាទៅវិញទៅមកបើមានបទល្មើសអ្វីកើតឡើងនៅតាមបន្ទាត់ព្រំដែន ។

៣)-បង្កើនមិត្តភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្លាំងជួរមុខនៃប្រទេសទាំង០២ ៕



dd
Bottom Ad