10/05/22 03:09 AM
ស្ទឹងត្រែង៖ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមការដឹកនាំ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលយើងទទួលបាននៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២២នេះ។
នៅក្នុងកិច្ចប្រជុំនោះផងដែរបានលើកឡើងអំពី គម្រោង និងកម្មវិធី របស់មន្ត្រីអនុវត្តកម្រោង នៃមន្ទីរកសិកម្មខេត្ត បានបន្តចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រព និងចូលរួមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពី ម៉ូទ័របូមទឹក ប្រើថាមពលសូឡា និងម៉ូទ័របូមទឹកប្រើថាមពលអគ្គីសនី សម្រាប់ស្រោចស្រពដំណាំ របស់កសិករ និងសហគមន៍កសិកម្ម នៅស្រុករវៀង ។ វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណង ផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មី ជូនដល់មន្រ្តីជំនាញនៃ PDAFF ខេត្តគោលដៅ (ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ) និងមន្រ្តីជំនាញនៃ DAEng ដើម្បីឲ្យមានលទ្ធភាពផ្ទេរ និងផ្សព្វផ្សាយចំណេះដឹងទាំងនេះ បន្តដល់អ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសកសិករគម្រោង CHAIN ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានវិស្វកម្មកសិកម្ម ក្រោមការគាំទ្រ ថវិការដោយ SNV-CHAIN ដោយមានការអញ្ចើញចូលរួមពីមន្ទីរកសិកម្ម មន្ទីរធនធានទឹក រដ្ឋបាលស្រុក ឃុំ ចំនួន ០៤ខេត្ត សរុបអ្នកចូលរួមប្រមាណ ៣៩នាក់ ស្រី្ត ០៣នាក់។
មន្ត្រីជំនាញបានឲ្យដឹងទៀតផងដែរថា ក្រុមការងារគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានសហការជាមួយ ក្រុមការងារថ្នាក់ជាតិនៃនាយកដ្ឋានកសិ.ឧស្សាហកម្ម ក្នុងការចុះប្រមូលទិន្នន័យទាក់ទងនឹងកាផលិតនឹងកាទិញលក់ផលកសិកម្ម របស់សមាជិកនៃសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅភូមិកាតូត ឃុំកំភុនសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខេត្តស្ទឹងត្រែង និងខ្សែច្រវាក់ផលិតកម្មតំណាំម្នាស់នៅភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមប្រមាណ ៣៥រូប។ មន្ត្រីអនុវត្តកម្រោង នៃមន្ទីរកសិកម្មខេត្ត បានបញ្ចប់វគ្គបណ្តុះបណ្តាល និងទទួលវិញ្ញាបនបត្រ ស្តីពីការប្រើប្រាស់សម្ភារពិសោធន៍ និងការវិភាគគុណភាពបន្លែ និងផ្លែឈើ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ ក្រុងតាខ្មៅ ខេត្តកណ្តាល មានអ្នកចូលរួមសរុប ២៤នាក់ ស្រ្តី ០៥នាក់។
គួរបញ្ជាក់ផងដែរថា នេះជាការឲ្យយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសទនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានយល់ដឹងច្បាស់អំពីការប្រើនូវបច្ចេកវិទ្យា ក៏ដូចជាវិធីសាស្ត្រក្នុងការដាំដុះដើម្បីអោយបានផលច្រើន និងការគ្រប់គ្រងប្រព័ន្ធទឹក និងប្រព័ន្ធស្រោចស្រពផ្សេងៗ។ បង្កើនការដាំដុះស្របទៅតាមទីផ្សារដែលមានតម្រូវការ ដើម្បីជួយទ្រទ្រង់ជីវភាពបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានឡើងវិញក្រោយជួបនូវវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ19 ជាង ២ឆ្នាំកន្លងមកនេះ៕








