លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស នាំយកថវិកា៦,០០០,០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោស៊ាង ស្រីសាវ៉េន មេបញ្ជាការរងនគរបាល វរៈ៨១៥


ត្រលប់ក្រោយ

10/05/22 05:25 AM

ចំនួនទស្សនា៖

395

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមលក្ខន្តិកៈ របស់គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ថ្នាក់មូលដ្ឋាន តំណាងលោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ថ្នាក់មូលដ្ឋាន នៃ ស្នងារដ្ឋាននគរបាលខេត្តបន្ទាយមានមជ័យ បាននាំយកថវិការបស់គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល) ប្រ​គល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ាង ស្រីសាវ៉េន អត្តលេខ១៧០១៣ មេបញ្ជាររងវរសេនា​តូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ សពបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុង ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។


ថ្លែងទៅកាន់គ្រួសារសពនាឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានលើកឡើងថា៖ដើម្បីដោះស្រាយការចំណាយក្នុងកម្មវិធីបុណ្យនេះបានសមស្រប លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យលោកនាំយកថវិការបស់គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល) មកប្រគល់ក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស៊ាង ស្រីសាវ៉េន បានសមរម្យ ។ម្យ៉ាងវិញទៀតក្នុងនាមលោកជួសមុខឲ្យលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះនិងសោកស្តាយយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់ ដែលធ្លាប់មានព្រហ្មវិហារធម៌ចំពោះភរិយា កូន ចៅ រយៈកាលកន្លងមក ។មួយវិញទៀតស្នងការដ្ឋាននគរបាលខេត្ត ពិសេសគឺវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បាន​បាត់បង់ថ្នាក់ដឹកនាំមួយរូប ដែលធ្លាប់មានស្នាដៃបំរើជាតិមាតុភូមិ ការពារបូរណភាពទឹកដីនិងការពារសន្តិសុខ ជូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែននាគ្រាកន្លងមក ។


លោកឧត្តមសេនីយ៍ត្រីវង្ស វិត បានបញ្ជាក់ក្រុមគ្រួសាសពថា៖ថវិកាចំនួនចំនួន៦,០០០,០០០រៀល(ប្រាំមួយលានរៀល) ដែលយកមកប្រគល់ជូននាពេលនេះ គឺជាថវិការបស់គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាកឲ្យគ្នាទៅវិញទៅមក ចាប់ពីថ្នាក់លើ ដល់ថ្នាក់ក្រោម នៅពេលដែលក្រុមគ្រួសារសមាជិក សមាជិកា នៃសមាគមមិត្តនគរបាលជាតិកម្ពុជាណាម្នាក់មានទុក្ខធុរៈក្នុងគ្រួសារ បើជាសមាជិកទទួលថវិកាចំនួន៦លានរៀល បើជាភរិយាឬស្វាមីរបស់សមាជិកទទួលបានថវិកាចំនួន២លានរៀល។


លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ថា៖ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យនេះ អង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ក៏បានឧបត្ថម្ភថវិកាចំនួន១លាន៧សែនរៀល អង្ករចំនួន៥០គ.ក្រនិងទឹកសុទ្ធចំនួន១០០យួរផងដែរ៕



dd
Bottom Ad