ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបើកការរដ្ឋានផ្លូវបេតុងមួយខ្សែប្រវែងជាង៤,០០០ម៉ែត្រ អំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ


ត្រលប់ក្រោយ

11/05/22 06:55 AM

ចំនួនទស្សនា៖

344

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ សមិទ្ធផលថ្មីផ្លូវបេតុង មួយខ្សែប្រវែងជាង៤,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ពីភូមិតាទង់ សង្កាត់ព្រះពន្លា ភ្ជាប់ទៅអង្គាបុស្ស សង្កាត់កោះពង់សត្វ ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ត្រូវបានចាប់ផ្តើមបើកការរដ្ឋាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។  


ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានលើកឡើងថា ៖ ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់ប្រទាញក្រឡាគ្នា ដើម្បីដឹកជញ្ជូនទំនិញផ្សេងៗ បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ។ ទាំងអស់នេះដោយសារតែកត្តាសុខសន្តិភាព ក្រោយការដឹកនាំដោយអគ្គមគ្គទេសដ៏ឆ្នេីម និងប៉ិនប្រសបរបស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយពីផ្លូវពិបាក ផ្លូវដី ទៅជាបេតុង ឬក្រាលកៅស៊ូទីដល់ទីជនបទ។


ឯកឧត្តម បញ្ជាក់ថា ជាក់ស្តែកសម្រាប់ផ្លូវមួយខ្សែដែលកំពុងបើកការដ្ឋានសាងសងនេះ គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់បងប្អូនពលរដ្ឋទាំង២សង្កាត់ ធ្វើដំណើរទៅមកប្រកបរបរកស៊ីផ្សេងៗ ពិសេសផ្តល់ភាពងាយស្រួលដល់ក្មួយៗសិស្សានុសិស្ស ធ្វើដំណើរទៅសិក្សារៀនសូត្រ។ មួយវិញទៀតដោយមានការយកចិត្តទកដាក់ពីសុខទុកពលរដ្ឋ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ តែងតែជួយសម្រួលទុកលំបាករបស់បងប្អូនពលរដ្ឋនៅតាមមូលដ្ឋាន ហើយផ្លូវមួយខ្សែនេះ ក៏ត្រូវបានទឹកជំនន់រងការបំផ្លាញ ប៉ុន្មានឆ្នាំជាប់ៗគ្នា។


ក្រោយពីទទួលបានសមិទ្ធផលផ្លូវមួយខ្សែរនេះហើយសូមបងប្អូនចូលថែរក្សាឲ្យបានគង់វង្សយូរអង្វែង។ ពិសេសឯកឧត្តម ក៏បានអំពាវនាវឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខនេះ។


ប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះពងសត្វ និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានសម្ដែងនូវក្ដីសប្បាយរីករាយនៅពេលដែលទទួលបាននូវសមិទ្ធផលជាផ្លូវបេតុងមួយខ្សែប្រវែងជាង៤,០០០ម៉ែត្រ តភ្ជាប់រវាងសង្កាត់ទាំងពីរ ដោយពួកគាត់លើកឡើងថា ៖ ក្រោមការដឹកនាំ ដោយភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រែក្លាយពីតំបន់ដែលមានផ្លូវដីទៅជា ផ្លូវបេតុង និងក្រាលកៅស៊ូ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការធ្វើដំណើរ។

ហើយពលរដ្ឋបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសបានកសាងសមិទ្ធផលជាច្រើន។ ពួកគាត់ប្តេជ្ញាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិបន្តទៀត៕ អត្ថបទ៖ រឿង ចន្ទ្រា




dd
Bottom Ad