មុខសញ្ញាក្មេងទំនើងចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គឃាត់ខ្លួន


ត្រលប់ក្រោយ

24/05/22 02:58 AM

ចំនួនទស្សនា៖

311

ប្រភព៖

កំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទីអាទិត្យ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ចត្វាសក័ ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២.០០នាទីយប់ កម្លាំងនគរបាលស្រុកឧដុង្គ និង ប៉ុស្តិ៍នគរបាលពាំល្វា បានធ្វើការល្បាតនៅចំណុចដីឡូតិ៍ មួយកន្លែងស្ថិត ភូមិស្រះឃ្លាំង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ បានធ្វើការឃាត់មុខសញ្ញាក្មេងទំនើងបានចំនួន ១០នាក់÷

ទី១-ឈ្មោះ ប៉ាង សុភាព ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា(ប្រើប្រាស់គ្រឿងញៀន)

ទី២-ឈ្មោះ អូន ផានិត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងអណ្តូង ឃុំពាំងល្វា

ទី៣-ឈ្មោះ ជា សុយទ្រី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងអណ្តូង ឃុំពាំងល្វា (ប្រើប្រាស់គ្រឿងញៀន)

ទី៤.ឈ្មោះ ឃុន កុសល់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងអណ្តូង ឃុំពាំងល្វា (ប្រើប្រាស់គ្រឿងញៀន)

ទី៥-ឈ្មោះ វៀង ប៊ុនហៀង ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិត្រពាំងអណ្តូងឃុំពាំងល្វា (ប្រើប្រាស់គ្រឿងញៀន)

ទី-៦ឈ្មោះលៀប រើន ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិត្រពាំងស្គុន ឃុំពាំងល្វា (ប្រីប្រាស់គ្រឿងញៀន)

ទី៧-ឈ្មោះវ៉ាង ជីវន្ត ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិត្រពាំងអណ្តូងឃុំពាំងល្វា

ទី៨-ឈ្មោះ មាស រស់ ភេទប្រុស អាយុ១៩ឆ្នាំ

ទី៩-ឈ្មោះ លី ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងអណ្តូង ឃុំពាំងល្វា

ទី១០-ឈ្មោះ យឹម រស់ ប្រុស អាយុ២១ ឆ្នាំនៅភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ។

 សមត្តកិច្ចបានដកហូតបានទូរសព្ទ័បាន៤គ្រឿង ម៉ូតូ៨គ្រឿង ប្រដាប់ជក់គ្រឿងញៀនមួយចំនួន។

 ចំពោះមុខសញ្ញាតលើកំលាំងជំនាញបានធ្វើការសាកសួរ និងអប់រំធ្វើកិច្ចសន្យាអោយអាណាព្យាបាលធ្វើលិខិតធានា យកទៅអប់រំបន្ត ៕


dd
Bottom Ad