ឯកឧត្តមអគ្គនាយក សួន ភារិទ្ធ ដឹកនាំមន្ត្រីបច្ចេកទេសចំណុះឱ្យអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ចុះពិនិត្យការងារពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូ


ត្រលប់ក្រោយ

24/05/22 04:08 AM

ចំនួនទស្សនា៖

272

ប្រភព៖

កោះកុង

ខេត្តកោះកុង៖ ថ្ងៃចន្ទ ១រោច ថ្ងៃអង្គារ ២រោច ថ្ងៃព្រហស្បតិ៍ ៤រោច ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦-១៧ និងទី១៩-២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស ក្រោមឱវាទចុះពិនិត្យវឌ្ឍនភាពការងារគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូ ព្រមទាំងពិភាក្សាអំពីការត្រៀមរៀបចំគម្រោងផែនការបីឆ្នាំរំកិល ២០២៣-២០២៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង៕



dd
Bottom Ad