27/05/22 04:15 AM
កោះកុង ៖ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ៈ១៥នាទី អធិការដ្ថាននគរបាលក្រុងខេមរភូមិន្ទបានចុះបង្រ្កាបទីតាំងជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជន
សង្ស័យចំនួន ០២នាក់និងដកហូតវត្ថុតាងរួមមាន៖
១-ជនសង្ស័យឈ្មោះ នូ សំអាត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
២-ជនសង្ស័យឈ្មោះ សុខ ឧត្ដម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ (១កញ្ចប់ធំ, ១កញ្ចប់តូច)
-ទូរស័ព្ទដៃ ១គ្រឿង (Nokai 1280)
-ឧបករណ៍ប្រើប្រាស់មួយចំនួន
បច្ចុប្បន្ន កម្លាំងយើងកំពុងបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់៕