កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោចុះបង្រ្កាបក្មេងទំនើង០២ក្រុមប្រដាប់ដោយដាវ ដំបងឈើជ្រុង និងខ្សែក្រវ៉ាត់ ដេញវាយគ្នាតាមដងផ្លូវ


ត្រលប់ក្រោយ

27/05/22 04:23 AM

ចំនួនទស្សនា៖

573

ប្រភព៖

ពោធិ៍សាត់

ពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី២៥ខែឧសភា ឆ្នាំ ២០២២វេលាម៉ោង២២ និង ៤២ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានទទួលព័ត៌មានតាមរយ:ទូរសព្ទ ពីឈ្មោះ ទូច សារ៉ន ជាមេភូមិបួច្រេស ថាមានករណីក្មេងទំនើងចំនួន០២ក្រុម បង្កការអុកឡុកតាមផ្លូវក្រាលកៅស៊ូ មានប្រដាប់ដោយដាវ ដំបងឈើជ្រុង នឹងខ្សែក្រវ៉ាត់ បានដេញវាយគ្នាតាមដងផ្លូវត្រង់ចំណុចភូមិបួច្រេស ឃុំតាលោ ស្រុកតាលោសែនជ័យ។

ក្រោយទទួលព័ត៌មានរួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន ០៤នាក់

ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃី ហៀញ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះទៅដល់កន្លែងកើតហេតុ និងបានបង្រ្កាបក្មេងទំនើងចំនួន០២ក្រុមមានគ្នាចំនួន០៦នាក់៖១.ឈ្មោះ ធួន ថៃ ភេទប្រុសអាយុ ២០ឆ្នាំរស់នៅភូមិឆ្នាល់មាន់ ឃុំតាលោ ស្រុកតាលោសែនជ័យ (មុខរបរសិស្ស)។ ២.ឈ្មោះ ពក ប្រុស ភេទប្រុសអាយុ ១៩ឆ្នាំរស់នៅភូមិឆ្នាល់មាន់ ឃុំតាលោ ស្រុកតាលោសែនជ័យ (មុខរបរកសិករ)។ ៣.ឈ្មោះ អឿន គឹមអីុ ភេទប្រុសអាយុ ១៨ឆ្នាំរស់នៅភូមិឆ្នាល់មាន់ ឃុំតាលោ ស្រុកតាលោសែនជ័យ (មុខរបរសិស្ស)។ ៤.ឈ្មោះគុយ សុវណ្ណារិទ្ធ ភេទប្រុស ១៧ឆ្នាំរស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ (មុខរបរសិស្ស)។ ៥.ឈ្មោះ វឿន រតន: ភេទប្រុសអាយុ ១៦ឆ្នាំរស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័ យ(ក្នុងបន្ទុក)។ ៦.ឈ្មោះផល ផេត ភេទប្រុសអាយុ ១៦ឆ្នាំរស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ(ក្នុងបន្ទុក)។ និងបានដកហូតវត្ថុតាងរួមមាន÷

ម៉ូតូម៉ាក ហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1X 0035 ស៊េរីឆ្នាំ ២០១៦ ចំនួន០១គ្រឿង, ម៉ូតូម៉ាក ហុងឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1.IA 7450 ស៊េរីឆ្នាំ ២០២១ ចំនួន០១គ្រឿង , ម៉ូតូម៉ាក វ៉េវអាល់ហ្វាពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខស៊េរីឆ្នាំ ២០១៨ ចំនួន០១គ្រឿង, ដាវសាំរ៉ៃចំនួន ០៣ដើម, ដំបងឈើជ្រុងចំនួន ០២ដើម, ខ្សែក្រវ៉ាត់ចំនួន ០១, និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

បច្ចុប្បន្នក្មេងទំនើងទាំង០៦នាក់ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើងបញ្ជូុនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំបន្តតាមនីតិវិធី៕


dd
Bottom Ad