តើអ្វីទៅជាប្រាក់សោធននិវត្តន៍? តើបុគ្គល ឬបុគ្គលិកប្រភេទណាដែលទទួលបានប្រាក់សោធននិវត្តន៍នេះ?


ត្រលប់ក្រោយ

11/07/22 03:33 AM

ចំនួនទស្សនា៖

8934

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ ប្រាក់សោធននិវត្តន៍ ឬក៏ 'super'គឺជាផ្នែកមួយនៃប្រាក់ចំណូល របស់អ្នកដែលនិយោជកអ្នកបង់ចូលទៅក្នុងមូលនិធិ ប្រាក់ សោធននិវត្តន៍។ ប្រាក់សោធននិវត្តន៍របស់អ្នកកើនឡើងក្នុងជីវិត ការងារ របស់អ្នក។ អ្នកប្រើប្រាក់សោធននិវត្តន៍របស់អ្នកសម្រាប់ជីវភាពរស់នៅ នៅពេលអ្នកចូលនិវត្តពីការងារ។ ប្រាក់សោធននិវត្តន៍មានសារៈសំខាន់ ពីព្រោះអ្នកសន្សំបានកាន់ តែច្រើន អ្នកនឹងមានប្រាក់កាន់តែច្រើនសម្រាប់ចូលនិវត្តន៍ របស់អ្នក។


ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកកិច្ចប្រជុំស្ដីពី ”កិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ” តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជាប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត) ជារៀងរាល់ខែ ដែលអ្នកទទួលបានពេលអ្នកចូលនិវត្តន៍ធ្វើការលែងកើតចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនត្រូវបានបែងចែកចេញជាបីប្រភេទ៖

– ប្រាក់សោធនជរាភាព (ប្រាក់ចូលនិវិត្តន៍ (ប្រាក់រ៉ឺត្រែត)

– ប្រាក់សោធនឧត្តរជីវី (ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក)

– ប្រាក់សោធនទុព្វលភាព (ចូលនិវត្តន៍មុនកាលកំណត់)។


គួរបញ្ជាក់ថា តាមសេចក្តីប្រកាសអន្តរក្រសួងរបស់ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនវិវត្តសម្រាប់បុគ្គលិកទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ មានខ្លឹមសារថា÷


ប្រការ១. ប្រកាសនេះមានគោលបំណងកំណត់កាលបរិច្ឆេទសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ មានចែងក្នុងមាត្រា ៣៩ នៃអនុក្រឹត្យលេខ ៣២ អនក្រ.បក ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ ស្ដីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ។

ប្រការ២. របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ តទៅ។

ដូច្នេះក្រសួងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់ខ្ពស់បំផុតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ គឺពេលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad