ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៩០គីឡូក្រាម និង ៧៩២លីត្រត្រូវបានមន្រ្តីជំនាញដកហូតបាន


ត្រលប់ក្រោយ

26/08/22 04:00 AM

ចំនួនទស្សនា៖

273

ប្រភព៖

តាកែវ

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគ ប្រមាណជាង ៩០គីឡូក្រាម និង ៧៩២លីត្រត្រូវបានមន្រ្តីជំនាញដកហូតបាន។ 


តាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារនេះដែរ គោលបំណង គឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ និងបរិភោគ។


យោងតាមលទ្ធផលដែលបានចុះពិនិត្យ នាថ្ងៃទី២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពទាំងនោះ ពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕ 




dd
Bottom Ad