គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចុះបំពេញបេសកកម្មការងារនៅក្នុងខេត្តកោះកុង


ត្រលប់ក្រោយ

30/08/22 07:17 AM

ចំនួនទស្សនា៖

282

ប្រភព៖

កោះកុង

កោះកុង៖ ដោយមានការអនុញ្ញាតពី​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណ:ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការព្រមទាំងឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី៣ បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរជំនាញនានាដែលពាក់ព័ន្ទពាក់នឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៅសាលប្រជុំសាលាខេត្តកោះកុង។  


នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថាបេសកកម្មរបស់គណៈកម្មការនាពេលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពទូទៅពីភូមិសាស្ត្រ វឌ្ឍនភាពការងារ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ជាពិសេសការងារបរិស្ថានក្នុងខេត្ត និងធ្វើការប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់អាជ្ញាធរខេត្តព្រមទាំងបញ្ហាប្រឈមនានាដែលខេត្តបានជួបប្រទះនាពេលកន្លងមកដើម្បីរួមគ្នារកដំណោះស្រាយឲ្យទាន់ពេលវេលាក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យមានភាពរីកចម្រើន និងផលប៉ះពាល់ដែលបណ្តាលមកពីជំងីកូវីដ-១៩។


ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង ឯកឧត្តមស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) ៕



dd
Bottom Ad