រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ បន្ទាប់ពីកម្ពស់ទឹកស្ទឹងសែនបានស្រុកចុះជាបន្តបន្ទាប់


ត្រលប់ក្រោយ

18/10/22 06:07 AM

ចំនួនទស្សនា៖

482

ប្រភព៖

កំពង់ធំ

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង​ដល់សាធារណជន ដោយ ​សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។ 

ការសម្រេច​រៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តនេះ បន្ទាប់ពីកម្ពស់ទឹកស្ទឹងសែនបានស្រុកចុះជាបន្តបន្ទាប់ ធ្វើឱ្យស្ថានភាពកម្ពស់ទឹកនៅទីតាំងប្រណាំងអាចរៀបចំពិធីប្រណាំងទូកបាន ។

រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណជន និងប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកថ្នាក់ខេត្តនេះឱ្យបានច្រើនកុះករ៕



dd
Bottom Ad