‘’គុនល្បុក្កតោ ‘’ កម្ពុជាបានចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៃអង្គការយូណេស្កូ ជោគជ័យហើយ


ត្រលប់ក្រោយ

30/11/22 02:14 AM

ចំនួនទស្សនា៖

1180

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ កាលពីដើម ឆ្នាំ២០១៧ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈស្នើសុំទៅ អង្គការយូណេស្កូ ដើម្បីបញ្ចូលមរតកវប្បធម៌អរូបី និងសិល្បៈខ្មែរបុរាណមួយចំនួនទៀតទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរួមមានល្ខោនខោល ក្បាច់គុណល្បុក្កតោ ភ្លេង អារក្ស និង តម្បាញ សូត្រខ្មែរជាដើម។ ទើបរហូតដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គការយូណេស្កូបាន អនុម័តយល់ព្រមបញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច ។


ចំណែកឯគុណល្បុក្កតោរបស់កម្ពុជាក៏ត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ។ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា ជាបន្តបន្ទាប់ដែលវប្បធម៌អរូបីរបស់ខ្មែរបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។ បើតាមសំណេររបស់លោកជំទាវគ្រឿងសក្កនារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរាយការណ៍ជួយសម្ដេចតេជោមានខ្លឹមសារថា÷

សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា ក្នុងកិច្ចប្រជុំលេីកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ ‘’គុនល្បុក្កតោ ‘’ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជាយេីង។ ឯកសារនានា រួមទាំងវីដេអូផងនោះ នាងខ្ញុំបានផ្ញេីជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហេីយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនព័ត៌មានត្រឹមនេះសិន ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡេីយ។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់។ សកុណា

សូមអបអរសាទរ

ថ្ងៃ២៩វិច្ឆិកា២០២២

សម្ដេចតេជោ ហ៊ុន សែន

សូមជម្រាបថា ក្បាច់គុណល្បុក្កតោ ចាប់ផ្ដើមនៅសម័យខ្មែរ-មន នៅសតវត្សរ៍ទី១០។ នៅពេលនោះ ដើម្បីការពារដីធ្លី សត្វចិញ្ចឹម និងក្រុមគ្រួសារ ពួកកសិករបានចេញទៅសង្កេតមើលសត្វព្រៃនៅក្នុងព្រៃជ្រៅនៃប្រទេសកម្ពុជា។ អ្នកប្រយុទ្ធនឹងសត្វតោទាំងនោះបានទាញយកបច្ចេកទេសនៃការការពារខ្លួន និងការវាយប្រហារស្រដៀងនឹងកាយវិការរបស់សត្វខ្លា ដំរី ក្រពើ…។ ការ ខិត ខំ ប្រឹង ប្រែង ដាក់ «គុន ល្បុក្កតោ» ទៅជា សម្បត្តិ បេតិក ភណ្ឌ វប្បធម៌ ពិភព លោក របស់ អង្គការ យូ ណេស្កូនេះ កម្ពុជា ក៏បាន និង កំពុង ប្រឹង ប្រែង ពង្រីក វិសាលភាព របស់ កីឡា គុន ល្បុក្កតោ ទៅលើ ឆាក អន្តរជាតិផង ដែរ ហើយ ជា មួយ នឹងការ ប្រឹង ប្រែង នេះ កម្ពុជា បាន ទទួល ជោគជ័យ ជា ប្រវត្តិសាស្រ្ត ថ្មី មួយ ទៀត ដោយ តំណាង ប្រទេស នៅក្នុង តំបន់ អាស៊ាន បានគាំ ទ្រកម្ពុជា ពេញទំហឹង ក្នុងការ ដាក់ ប្រភេទ កីឡា ប្រពៃ ណីគុន ល្បុក្កតោ កម្ពុជា ចូល ទៅ ក្នុង ការ ប្រកួត កីឡា ស៊ីហ្គេម លើក ទី ៣២ ដែល កម្ពុជាត្រូវ ធ្វើ ម្ចាស់ ផ្ទះជាប្រវត្តិ សាស្រ្ត លើក ដំបូងនៅឆ្នាំ ២០២៣។ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad