ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង៤៥០០ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ


ត្រលប់ក្រោយ

23/12/22 02:45 AM

ចំនួនទស្សនា៖

280

ប្រភព៖

ព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សក្នុងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងទៅមកសាលារៀនបានងាយស្រួល ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកជំទាវ ហ៊ាង ដារ័ត្ន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង៤៥០០ម៉ែត្រ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។


ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការសឹករងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាស្រុក អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ លោកតាលោកយាយប្រជាពលរដ្ឋចំនួន៣០០គ្រួសារ។


ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា រីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ និងការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។


សូមបញ្ជាក់ថា ផ្លូវនេះត្រូវចំណាយថវិកាសរុបចំនួន១០លានរៀល ដែលបានមកពីសប្បុរសជន ជាអានិកជនពីកាណាដា សហរដ្ឋអាមេរិក និង ឯកឧត្តម ឃួង ប៊ុនទាន ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ លោក វេង គីឈាន និងភរិយា។ ជាមួយគ្នាដែរ ឯកឧត្តម និងលោកជំទាវ បាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៣០០នាក់ ក្នុងម្មាក់ៗទទួលបាន ឃីត ១កញ្ចប់ ដែលក្នុងនោះមានក្រមា១ ម៉ាស់១ប្រអប់ ថ្នាំប៉ារ៉ា១ប្រអប់ និងថវិកា១ម៉ឺនរៀល រួមជាមួយប្រអប់ First aid និងតេស្តរហ័ស១ប្រអប់ និងឧបត្ថម្ភថវិកាសម្រាប់ការកសាងក្នុងឃុំ១លានរៀល ភូមិទាំង៣ ក្នុង១ភូមិទទួលបាន ថវិកា៥០ម៉ឺនរៀល សម្រាប់ស្នាក់ការបក្សឃុំសង្កែពីរ ៥០ម៉ឺនរៀល កងកម្លាំងទាំងបីប្រភេទទទួលបាន ក្នុង១កងកម្លាំង៥០ម៉ឺនរៀលផងដែរ ៕



dd
Bottom Ad