អគ្គស្នងការនគរបាលជាតិ បង្ហាញអំពីការត្រួតពិនិត្យនិងផាកវិន័យ យានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍


ត្រលប់ក្រោយ

28/12/22 05:19 AM

ចំនួនទស្សនា៖

357

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីអនុវត្តនូវគោលការណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងពង្រឹងកាកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ អគ្គស្នងការនគរបាលជាតិ បានបង្ហាញតួលេខអំពីការត្រួតពិនិត្យ និងការពិន័យទៅលើយានយន្តគ្រប់ប្រភេទដែលល្មើសទៅនឹងច្បាប់ចរាចរណ៍។


របាយការណ៍បានបង្ហាញថា មានយានយន្តសរុបចំនួន ២៣៨គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះមានម៉ូតូ ២០៤គ្រឿង និងរថយន្ត ៣៤គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលយើងទទួលបាននៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២២ នេះ។


លោក ឆាយ គឹមខឿន បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍ទូទាំងប្រទេសរយៈពេលវែង គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៤៩,០០១គ្រឿង ក្នុងនោះមានម៉ូតូ ១២០,៤៧៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៨,៥២៣គ្រឿង។


តាមការកត់សម្គាល់និងរបាយការណ៍របស់មន្ត្រីនគរបាលទូទាំងប្រទេសបង្ហាញថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មិនពាក់មួកសុវត្ថិភាព ល្មើសសញ្ញាចរាចរណ៍ ប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ អត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន មិនពាក់ខ្សែក្រវាត់ ហួសសុពលភាពឆៀក ប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ អត់បណ្ណបើកបរ និងល្មើសផ្លាកសញ្ញាជាដើម។


លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីនគរបាលទាំងអស់ដែលបានខិតខំបំពេញការងារតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ និងសូមឱ្យអនុវត្តការងារនេះឲ្យបានកាន់តែល្អបន្ថែមទៀត។ នឹងបានទទួចស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកប្រើប្រាស់យានយន្តនៅលើដងផ្លូវ សូមមេត្តាយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ បើកបរដោយការប្រុងប្រយ័ត្នដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គោរពច្បាប់ និងកាត់បន្ថយការស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad