សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍


ត្រលប់ក្រោយ

24/01/23 04:22 AM

ចំនួនទស្សនា៖

489

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រទេសអូស្រ្តាលី ប្រទេសគុយបា ប្រទេសរុស្ស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសប្រ៊ុយណេ និងប្រទេសម៉ាឡេស៊ី។


ឯកអគ្គរាជទូតថ្មីទាំង៨រូបនោះរួមមាន៖

១.ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា

២.ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍

៣.ឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្រ្តាលី

៤.ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសគុយបា

៥.ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី

៦.ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា

៧.ឯកឧត្តម លឹម ហុកសេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា

៨.ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន



dd
Bottom Ad