31/01/23 08:17 AM
ព័ត៌មានជាសំឡេង
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបានរៀបចំពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនិវត្តជន ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកជំទាវ និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គពិធី ដែលមានការអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង.ស្រុក និងនិវត្តជនចូលរួមសរុបចំនួន៥០០នាក់ ។
មានប្រសាសន៍ក្នុងពិធីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ អំពីស្ថានភាពសន្តិសុខ វឌ្ឍនភាពរបស់ស្នងការដ្ឋាននគរបាលខេត្ត បានកសាង និងជួសជុលសមិទ្ធផលនានា នៅតាមអធិការដ្ឋាននគរបាលក្រុង.ស្រុកទាំង៧ ទីបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ។ លោកស្នងការបានមានប្រសាសន៍បន្តថា ពិធីនេះដែរ ធ្វើឡើងក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់មន្ត្រីនគរបាលចូលនិវត្តន៍ ដែកបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ។
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្លែងអំណរគុណ ដល់និវត្តន៍ជន ដែលបានពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ នៅគ្រប់ដំណាក់កាល គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព នឹងស្ថេរភាពសង្គមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពូជា ។ ការលះបង់សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យជាតិ និងពិធីផ្សេងៗ ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ៊ុពូមីង បងៗជាមន្ត្រីនគរបាលចូលនិវត្តន៍ ដែលធ្វើអោយពួកគាត់មានភាពកក់ក្តៅ មិនឯកា មានអារម្មណ៍សប្បាយចិត្ត ជួបជុំយុទ្ធមិត្ត មិត្តរួមការងារចាស់ៗ មិនត្រឹមតែប៉ុណ្ណោះ ជាការផ្តល់នូវកម្លាំងចិត្ត ដល់មន្ត្រីនគរបាលជាតិជំនាន់ក្រោយ ដែលនឹងចូលនិវត្តន៍នាថ្ងៃអនាគត រិតតែខិតខំធ្វើការបម្រើជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភពីបញ្ហាជីវភាព ។
ឯកឧត្តម បានថ្លែងអំណរគុណដល់និវត្តជន និងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តនូវតួនាទីភារកិច្ច ក្នុងការងារការពារថ្នាក់ដឹកនាំ និងការបោះឆ្នោតនាពេលកន្លងមក ទន្ទឹមនេះត្រូវបន្តពង្រឹងបន្ថែមទៀតក្នុងកិច្ចការងារនាពេលខាងមុខ ដែលនឹងខិតមកដល់ ដូចជាការងារការពារព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ។
ក្នុងពិធីនេះ ឯកឧត្តម បានប្រគល់អំណោយជូននិវត្តជនក្នុងម្នាក់ទទួលបាន អង្ករ២០គីឡូក្រាម មីមួយកេស ក្រម៉ាមួយ សារ៉ុងមួយ និងថវិកា៥ម៉ឺនរៀល និងបានជូនប័ណ្ណសសើរដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភក្នុងការកសាង ជួសជុលស្នងការដ្ឋាននគរបាលខេត្ត ៕