ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីសម្ពោធឱ្យប្រើប្រាស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ


ត្រលប់ក្រោយ

15/02/23 04:38 AM

ចំនួនទស្សនា៖

457

ប្រភព៖

កំពង់ធំ

ព័ត៌មានជាសំឡេង

កំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីសម្ពោធឱ្យប្រើប្រាស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំថ្មី ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


បើតាមលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា សមិទ្ធផលថ្មីរបស់ស្នងការដ្ឋាននគរបាលខេត្តរួមមាន៖ អគារសាលប្រជុំ, អគារមុខងារ, ផ្ទះបាយថ្នាក់ដឹកនាំ និងប្រចាំបញ្ជារបស់កងកម្លាំងអន្តរាគមន៍, រោងរថយន្តចំនួន ០៣កន្លែង, អគាររដ្ឋបាល, អគារស្នាក់នៅកងអន្តរាគមន៍, ស្នាក់ការប្រចាំបញ្ជា, បន្ទប់អនាម័យ, អគារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងគ្រឿងញៀន, ក្លោងទ្វារចំនួន ០២, ប៉ុស្តិ៍យាម, របងថ្ម, ផ្លូវបេតុងចូលខាងលិច ០១ ខ្សែ, ចាក់បេតុងទីធ្លា, ទីធ្លាចាក់ក្រាលថ្មខ្មៅ, ប្រពន្ធ័លូចំនួន ០៣ខ្សែ, បំពាក់សម្ភារ ឧបករណ៍ ម៉ាស៊ីនត្រជាក់ កង្ហារ គ្រឿងបំពងសំឡេង គ្រឿងសង្ហារឹម តុ កៅអី, ដងទង់ជាតិ និងដាំដើមឈើចម្រុះ។


លោកបន្តឲ្យដឹងទៀតថា សមិទ្ធផលជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទទួលបាននាពេលនេះ ចំណាយថវិកាសម្រាប់សាងសង់ និងជួសជុលសរុបចំនួន ៦៦៥,៥៩៨ដុល្លារអាមេរិក។ ដែលការចំណាយទាំងអស់នេះ មិនប្រើប្រាស់ថវិការដ្ឋនោះទេដោយថវិកាបានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជន និងក្រុមហ៊ុននានាតាមរយៈការអំពាវនាវ ចូលរួមអភិវឌ្ឍន៍កសាងអង្គភាព ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ដែលតែងតែជួយឧបត្ថម្ភគាំទ្រក្នុងសកម្មភាពសាងសង់។


នាឱកាសដ៏វិសេសវិសាលនេះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើង អំពីការទទួលខុសត្រូវ និងបញ្ហាប្រឈមរបស់គណៈបញ្ជាការឯកភាពខេត្តរួមមាន៖

ទី១.ការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងបញ្ហាបទល្មើសផ្សេងៗ ដូចជាបទល្មើសលួចឆក់ប្លន់ និងបញ្ហាគ្រឿងញៀន ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។

ទី២.បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលមានការកើនឡើង២០ភាគរយ ដែលក្នុងនោះការស្លាប់ និងរបួសក៏មានការកើនឡើង។

ទី៣.ត្រូវកែរប្រែឥរិយាបថរបស់កងកម្លាំងដែលប្រជាពលរដ្ឋមិនពេញចិត្ត។


ឯកឧត្ដម នាយឧត្តមនៃសន្តិបណ្ឌិត បានផ្ដាំផ្ញើដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវព្យាករណ៍សភាពការណ៍ និងព្រឹត្តិការណ៍នយោបាយដើម្បីដាក់ចូលជាទិសដៅ និងសកម្មភាពការងាររួមមាន៖

ទី១.ត្រៀមការពារព្រឹត្តិការណ៍ជាតិធំៗក្នុងនោះ ដូចជាការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចការពារការបោះឆ្នោតសកល ពិធីបុណ្យទន្លេ និងព្រះរាជពិធីច្រតព្រះនង្គ័ល ដែលគ្រោងប្រារព្ធធ្វើនៅក្នុងខេត្តកំពង់ធំ ដែលមានព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ។

ទី២.ត្រៀមការពារប្រមុខដឹកនាំ ដែលមកពីប្រទេសផ្សេងៗមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។

ទី៣.ទប់ស្កាត់ឧបាយកលអមិត្តដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូច្នេះក្នុងនាមជាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចត្រូវការពារឲ្យបានដាច់ខាតនូវសេចក្តីសុខ និងសន្តិភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad